ទើ​បដឹង​ទេ អក្សរ i នៅ​ពី​មុខ​ផលិតផល​ Apple ចាក់បេះដូង Steve Jobs ខ្លាំង​

  • 2018-02-06 04:20:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ប្រើ​អក្សរ i ពី​មុខ​ឈ្មោះ​ម៉ូដែល​ផលិតផល​ខ្លួន​សឹង​តែ​ទាំងអស់​។ អ្នក​ប្រហែល​ជា​ដឹង​ថា អក្សរ i សំដៅ​លើ​ពាក្យ Internet (អ៊ីនធឺណិត​) តែ​មិន​ទាំងស្រុង​នោះ​ទេ​។ 

លោក Steve Jobs បាន​ប្រកាស​ចេញ iMac ក្នុង​ឆ្នាំ ១៩៩៨ ហើយ​ខណៈ​ពេល​នោះ គាត់​ចង់​បង្ហាញ​ថា​អ៊ីនធឺណិត​ជា​ហេតុផល​មួយ​អ្នក​ប្រើប្រាស់​គួរ​ប្រើ iMac។ 

វីដេអូ ការ​ប្រកាស iMac កាល​ពី​ឆ្នាំ ១៩៩៨

លើ Slide បង្ហាញ​របស់​លោក​បាន​បង្ហាញ​នូវ​អត្ថន័យ​នៃ​អក្សរ i ជាមួយ​ពាក្យ​ជា​ច្រើន​៖

  • Internet (ភ្ជាប់​ទៅ​កាន់​ពិភពលោក​)
  • Individual (ប្រើ​ជា​លក្ខណៈ​បុគ្គល​)
  • Instruct (ការ​បញ្ជា ឬ​ណែនាំ​)
  • Inform (ការ​ជូនដំណឹង​)
  • Inspire (ការ​ជំរុញ​ទឹក​ចិត្ត​)

ចំនុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត លោក​បាន​ប្រើ​ពាក្យ iCEO ជំនួស​ឲ្យ​ពាក្យ Interim CEO ដូច្នេះ​អាច​រំលឹក​ដល់​អ្នក​មើល​ពី​សារប្រយោជន៍​របស់​អ៊ីនធឺណិត​។ 

លោក Steve ក៏​បាន​ប្រើ​អក្សរ i ពី​មុខ​ផលិតផល​មិន​ប្រើ​អ៊ីនធឺណិត​ផង​ដែរ គឺ iPod (ជំនាន់​មុន​)សម្រាប់​តែ​ស្តាប់​តន្ត្រី​៕

ប្រភព៖ http://www.marketingmind.in/ever-wondered-letter-mean-apple-products-read-know/

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ marketingmind   ប្រែ​សម្រួល៖ ប៊ុនធឿន