នេះ ​កាល​វិភាគ​បឹង​កេត ​ប្រកួត​នៅ AFC Cup ​ប៉ះ​ក្រុម​ខ្លាំង​ៗ

  • 2018-02-06 02:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បឹង​កេត ​បាន​ឈាន​ជើង​ចូល​លេង​វគ្គ​ក្នុង​ពូល​នៅ​ពាន​រង្វាន់ AFC Cup ​ហើយ ​ក្រោយ​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​ Lao Toyota ៤-៣ ​ក្នុង​វគ្គ​ជម្រុះ​កន្លង​ទៅ​នេះ។

ក្រុម​បឹង​កេត ​ស្ថិត​ក្នុង​ពូល F ​ជា​មួយ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​ទៀត​ដូចជា​ក្រុម Ceres–Negros របស់​ហ្វីលីពីន Home United របស់​សិង្ហបុរី និង​ក្រុម ​Shan United របស់​មីយ៉ាន់ម៉ា។ ​ក្រុម​ដែល​នឹក​នាំ​ដោយ​លោក កែវ កុសល ​នេះ ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​របស់​ខ្លួន​នា​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ខាង​មុខ​​នេះ ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​Ceres–Negros របស់​ហ្វីលីពីន។

កាល​ពី​ឆ្នាំ​មុន​បឹង​កេត​ក៏​មាន​ឱកាស​បាន​ទៅ​លេង​ពាន​រង្វាន់ AFC Cup ​នេះ​ដែរ ​ប៉ុន្តែ​មិន​អាច​ឆ្លង​ផុត​ពូល​ឡើយ ​ពោល​គឺ​ធ្លាក់​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល។ ដូច្នេះ ​ចាំ​មើល​ឆ្នាំ​នេះ​វិញ ​ថា​តើ​ពួកគេ​អាច​ធ្វើ​បាន​ល្អ​ជាង​ឆ្នាំ​មុន​ដែរ​អត់?

អត្ថបទ៖ មុន្នីរម្យ