២ ចំណុចធំៗនេះ បាល់ទះលើក្ដារកម្ពុជាមិនទាន់មាន
- 2018-02-06 02:44:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ ចំណុចធំៗនេះ បាល់ទះលើក្ដារកម្ពុជាមិនទាន់មាន
ចន្លោះមិនឃើញ
បើគិតមកដល់ពេលនេះវិស័យបាល់ទះរបស់ខ្មែរហាក់មានការរីកចំរើនយឺតមែនទែន នេះបើគិតត្រឹមប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះមាន ២ ចំណុចធំៗដែលជាចំណុចខ្វះខាតគួរមានការអភិវឌ្ឍន៍បន្ថែម។ ដើម្បីបង្ហាញជូនប្រិយមិត្តថ្ងៃនៃ Sabay សូមបង្ហាញចំណុចអវិជ្ជមានទាំងនោះ៖
១-កម្មវិធីប្រកួតលីគអាជីពមិនច្បាស់លាស់៖ ការប្រកួតលីគអាជីពបាល់ទះកម្ពុជាបានដំណើរការកាលពីឆ្នាំមុនបានមួយរដូវកាល ដែលពេលនោះលេងក្នុងកំឡុងខែមករា ដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០១៧។ ប៉ុន្តែរហូតដល់ពេលនេះការប្រកួតលីគអាជីពដែលត្រូវបានគេរំពឹងអាចជួយកីឡាករបាល់ទះទាំងអស់ឲ្យមានការរីកចំរើនទៅមុខ បែរមានការរអាក់រអួលទៅវិញ។ មានតែការប្រកួត Cup ផ្សេងៗប៉ុណ្ណោះ ដែលមិនមែនជាលក្ខណៈអាជីព។
**២-ក្លឹបបាល់ទះអាជីពនៅមានចំនួនតិច៖** បើតាមការបញ្ជាក់របស់លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្លឹបបាល់ទះអាជីពកម្រិត A របស់ខ្មែរបច្ចុប្បន្ននៅសល់តែ ៤ ប៉ុណ្ណោះ ដែលមានសកម្មភាពគឺមាន វិសាខា ក្រសួងមហាផ្ទៃ កងពងធំអន្តរាគមលេខ៣ និងបញ្ជាការដ្ឋានអង្គរក្ស។ ដោយឡែកពីក្លឹបទៀតគឺសាលាខេត្តកំពង់ចាម និងស្នងការនគរបាលខេត្តបាត់ដំបងមិនមានសកម្មភាព។ ចំនួន ៤ ក្លឹបដែលនៅមានសកម្មភាពនេះគឺមានចំនួនតិចមែនទែនបើធៀប ជាមួយប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន។
សូមបញ្ជាក់ថា ក្រៅពីការប្រកួតលីគអាជីព កម្ពុជាធ្លាប់មានការប្រកួតពានរង្វាន់ Leo Cup នាពេលកន្លងមកផងដែរ ដែលមានពីរកម្រិត គឺ A និង B ៕