ស្ត្រីមានបំផុតនៅចិន រកបានខ្ទង់ពាន់លានដុល្លារត្រឹមរយៈពេល ៤ថ្ងៃ

  • 2018-02-06 04:11:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រី Yang Huiyan អនុ​ប្រធាន​ក្រុមហ៊ុន Country Garden ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ធំ​បំផុត​ក្នុង​ប្រទេស​ចិន គឺ​ជា​ស្ត្រី​មាន​បំផុត​ក្នុង​ប្រទេស បន្ទាប់​ពី​បុរស​មាន​បំផុត​ឈ្មោះ Wang Jianlin នា​ពេល​បច្ចុប្បន្ន។

គិត​ត្រឹម​ថ្ងៃ​ទី ៥ ខែ​មករា ទ្រព្យសម្បត្តិ​របស់​អ្នក​ស្រី Yang បាន​កើន​ដល់ ២៥,៦ ពាន់​លាន​ដុល្លារ បន្ទាប់​មាន​ពី​ការ​កើន​ឡើង​ភាគ​ហ៊ុន​យ៉ាង​គំហុក។ អ្នក​ស្រី រក​ប្រាក់​ចំណូល​បានសរុប​ ២,១ ពាន់​លាន​ដុល្លារ ក្នុង​រយៈ​ពេល​ត្រឹម ៤ ថ្ងៃ​ដំបូង​ប៉ុណ្ណោះ​នៃ​ឆ្នាំ​ថ្មី​នេះ។

យោងតាមទស្សនាវដ្តី Forbes ឲ្យ​ដឹង​ថា អ្នក​ស្រី ក៏​ជា​ប្រធាន​នៃក្រុមហ៊ុន Bright Scholar Education ដែល​ជា​ប្រតិបត្តិ​ករ​ធំ​បំផុត​នៃ​សាលា​រៀន​ K-12 ក្នុង​ប្រទេស​ចិន​ផង​ដែរ។ ក្រុមហ៊ុន​នេះ មាន​ភាគ​ហ៊ុន​រហូត​ទៅ​ដល់ ២០០ លាន​ដុល្លារ​នៅ​ក្នុង​​ផ្សារ​ភាគហ៊ុន New York Stock Exchange កាល​ពី​ឆ្នាំ​មុន។

គួរ​ឲ្យ​ដឹង​ថា ឪពុក​របស់​អ្នក​ស្រី Yang គឺ​លោក Yang Guoqiang ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Country Garden កាល​ពី​ឆ្នាំ ១៩៩២។ លោក​បាន​ផ្ទេរ​ភាគ​ហ៊ុន​មក​ឲ្យ​អ្នក​ស្រី កាល​ពី​ឆ្នាំ ២០០៥ ហើយ​មក​ទល់​បច្ចុប្បន្ន​នេះ អ្នក​ស្រី Yang គ្រប់គ្រង​ភាគហ៊ុន​របស់​ក្រុមហ៊ុន​សរុប ៥៧%៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី