នឹម​ នន​ ឈ្នះ​ សុខ​ ទូ​ មែន​ ប៉ុន្តែ​ក៏​របួស​បាក់​ឆ្អឹង​ព្យាបាល​កន្លះ​ខែ​

  • 2018-02-06 07:26:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ក្លឹប​ឆត្រ​យោង​ ៩១១​ នឹម​ នន​ បើ​ទោះ​ជា​ឈ្នះ​ សុខ​ ទូ​ មែន​ ប៉ុន្តែ​ក៏​រង​របួស​បាក់​ឆ្អឹង​ម្រាម​ដៃ​ស្ដាំ ព្យាបាល​យ៉ាង​ហោច​ណាស់​កន្លះ​ខែ​ទើប​អាច​ចូល​ហ្វឹកហាត់​ ឬ​ឡើង​សង្វៀន​វិញ​បាន។​

កីឡាករ នឹម​ នន

នឹម​ នន​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ចាញ់​ធ្លាក់​ពាន​រង្វាន់​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នោះ​ គឺ​មាន​របួស​បាក់​ម្រាម​ដៃ​ស្ដាំតាំង​ពី​ទឹក​ទី១​មក​ម្ល៉េះ​ ប៉ុន្តែ​ដោយ​សារ​អាច​នៅ​បន្ត​ការ​ប្រកួត​ទៀត​បាន​ក៏​ទ្រាំ​រហូត​ដល់​ឈ្នះ​តែ​ម្ដង។​ មូល​ហេតុ​បាក់​ឆ្អឹង​ពេល​នោះ​ គឺ​អ្នក​ប្រដាល់​ខាង​លើ​វ៉ៃ​ដៃ​គូ​ខុស​ទំនង​ ជា​ហេតុ​ធ្វើ​ឲ្យ​របួស​ខ្លួន​ឯង​។​

កីឡាករ​ នឹម​ នន

សិស្ស​របស់​លោក​គ្រូ​ ហង្ស​ សឺន​ ខាង​លើ​បន្ត​ថា​ តាម​គ្រូ​ពេទ្យ​ប្រាប់​ថា​ ព្យាបាល​យ៉ាង​តិច​កន្លះ​ខែ​ទើប​ជា​សះស្បើយ​ ប៉ុន្តែ​ក៏​មិន​សូវ​ស្រួលបួល​ដូច​ដើម​ភ្លាម​ៗនោះ​ទេ និង​ត្រូវ​ប្រយ័ត្ន​បំផុត​នៅ​ពេល​ធ្វើ​អ្វី​កុំ​ឲ្យ​ប៉ះ​ដៃ​ដែល​ឈឺ​នោះ​ឲ្យ​សោះ។​ ទោះ​ជា​មាន​របួស​ញឹកញាប់​ដូច​នេះ​ក្ដី​ តែ​អ្នក​ប្រដាល់​រូប​នេះ​មិន​បាន​បាក់​ទឹក​ចិត្ត​ ឬ​បង្អាក់​ចិត្ត​ឲ្យ​ឈប់​ស្រឡាញ់​អាជីព​មួយ​នេះ​ទេ​ គឺ​នៅ​តែ​បន្ត​រហូត។​

កីឡាករ​ នឹម​ នន​ ពេល​ឈ្នះ​ សុខ​ ទូ​

នឹម​ នន​ ជា​កីឡាករ​មក​ពី​ក្លឹប​ឆត្រ​យោង​ ៩១១​ និង​ជា​បេក្ខភាព​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ TV5 knock Out ផង​ដែរ។​ ដោយ​បើក​ឆាក​ប្រកួត​ជុំ​ដំបូង​របស់​គេ​ផ្ដួល​ សុខ​ ទូ​ បាន​ឡើង​ទៅ​វគ្គ​១៦នាក់​ចុង​ក្រោយ​ពាន​រង្វាន់​មួយ​នេះ​បន្ត​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី