គ្រូ​បង្វឹក​ សុខ ធី ស្រឡាញ់​វិស័យ​ប្រដាល់​ ចង់​ប្រើ​ជីវិត​មួយ​នេះ​ឲ្យ​ស្គាល់​គ្រប់​រសជាតិ

  • 2018-02-06 02:15:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​គ្រូ​ សាន់​ សាយយ៉ាន់​ ថា​ ដោយ​សារ​ស្រឡាញ់​វិស័យ​ប្រដាល់​មួយ​នេះ​ ទើប​ចង់​ភ្លក់​រសជាតិ​គ្រប់​យ៉ាង​ មិន​ថា​ជា​គ្រូ​បង្វឹក​ ឬ​ធ្វើ​អាជ្ញា​កណ្ដាល​ ចៅក្រម​ នោះ​ឡើយ។​

លោក​គ្រូ សាន់ សាយយ៉ាន់

លោក​ សាន់​ សាយយ៉ាន់​ បាន​ឲ្យ​ដឹង​ថា​ ត្រេកអរ​ជា​ខ្លាំង​ដែល​បាន​អ្នក​គ្រប់គ្រង​ប្រដាល់​នៅ​សង្វៀន​បាយ័ន​យោគយល់​ និង​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​ចៅក្រម​ និង​អាជ្ញាកណ្ដាល​នៅ​ទីនោះ។​ ដោយ​ចិត្ត​ស្រឡាញ់​ខាង​វិស័យ​ប្រដាល់​តាំង​ពី​ដើម​ផង​នោះ​ ធ្លាប់​ជា​កីឡាករ​ឡើង​សង្វៀន​រាប់​ភ្លេច​ និង​ជា​គ្រូ​បង្វឹក​ផង​ ទើប​ចង់​សាក​ការ​ឡើង​ធ្វើ​អាជ្ញាកណ្ដាល​ ឬ​ចៅក្រម​នៅ​សង្វៀន​ធំៗ​ម្ដង។​

លោក​គ្រូ សាន់ សាយយ៉ាន់ កំពុង​ធ្វើអាជ្ញាកណ្ដាល

គ្រូ​ប្រដាល់​របស់​កីឡាករ​ សុខ​ ធី​ បន្ថែម​ថា​ បើ​ទោះ​ជា​ធ្លាប់​ធ្វើ​ជា​ចៅក្រម ​អាជ្ញាកណ្ដាល​ ២-៣ ​ឆ្នាំ​ នៅ​ឯ​ខេត្ត​ក្ដី​ ប៉ុន្តែ​នៅ​តែ​ភ័យ​ពេល​បាន​ឡើង​ធ្វើ​លើក​ដំបូងនៅ​ភ្នំពេញ។​ សង្វៀន​នៅ​ប៉ុស្តិ៍​បាយ័ន​នេះ​ធំ​ និង​មាន​មនុស្ស​ទស្សនា​ច្រើន​ ហើយបន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​នៅ​តែ​ភ័យ​ ប៉ុន្តែ​អាច​ថា​ឡើង​ចាប់​កីឡាករ​ប្រហែល​ ១០ដង​ទៅ​ អាច​ប្រសើរ​ឡើង​វិញ​ហើយ។​ ការ​ធ្វើ​អាជ្ញា​កណ្ដាល​នៅ​ភ្នំពេញ​វា​ខុស​ ពី​ការ​ធ្វើ​នៅ​ឯ​ខេត្ត​ដែល​ភាគ​ច្រើន​ជា​កីឡាករ​តូចៗ​ និង​វ៉ៃ​រញ៉េរញ៉ៃ​ ខណៈ​កីឡាករ​នៅ​ភ្នំពេញ​ចេះ​វ៉ៃ​តាម​ក្បួន​ខ្នាត​ និង​មិន​សូវ​ពិបាក​បំបែក​ ឬ​ញែក​ចេញ​នោះ​ឡើយ​ ព្រោះ​ពួកគេ​ដឹង​អស់​ហើយ។​ ក្រៅ​ពី​នេះ​ ការ​ធ្វើ​ជា​អាជ្ញាកណ្ដាល​ក៏​ល្អ​ម្យ៉ាង​សម្រាប់​លោក​ផង​ដែរ​ អាច​ថា​ងាយ​ស្រួល​ចាប់​គូ​ឲ្យ​កូន​សិស្ស​បាន​ឡើង​ប្រកួត​ជាង​មុន​ផង។​

លោក​គ្រូ សាន់ សាយយ៉ាន់ កំពុង​ធ្វើអាជ្ញាកណ្ដាល

លោក​ សាន់​ សាយយ៉ាន់​ ជា​គ្រូ​ប្រដាល់​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​បាន​ឡើង​ធ្វើ​អាជ្ញាកណ្ដាល​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ក្នុង​កម្មវិធី​ប្រដាល់​ គូបូតា​ កាល​ពី​ថ្ងៃ​សុក្រ​ ទី​២​ កន្លង​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​