នឹម​ នន​ មិន​នឹក​ស្មាន​ថា​ខ្លួន​ឯង​អាច​យក​ឈ្នះ​ម្ចាស់​មេដាយ​សំរឹទ្ធ ​ស៊ីហ្គេម​ ដោយ​សន្លប់​ដូច​នេះ​ទេ​

  • 2018-02-05 08:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ នឹម​ នន​ មក​ពី​ក្លឹប​ឆត្រ​យោង​ ៩១១​ មិន​នឹក​ស្មាន​ថា​ខ្លួន​ឯង​ ផ្ដួល​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ ២០១៧​ ឲ្យ​សន្លប់​ដូច​នេះ​ទេ​ ព្រោះ​ដៃ​គូ​មាន​កម្ពស់​ខ្ពស់​ និង​មាន​បទ​ពិសោធ​ច្រើន​មិន​ថា​ប្រកួត​ខ្មែរ​គ្នា​ឯង​ ឬ​មិត្តភាព​អន្តរជាតិ​នោះ​ទេ។​

កីឡាករ​ នឹម​ នន

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ នឹម​ នន​ ថា​ មុន​ពេល​ប៉ះ​គ្នា​រូប​គេ​សង្ឃឹម​ត្រឹម​ ៥០​%​ ប៉ុណ្ណោះ​ ព្រោះ​ដៃ​គូ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់​ និង​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ទៀត​ផង​ ហើយ​ណា​មួយ​ទៀត​នោះ​កម្ពស់​ក៏​ខ្ពស់​ជាង​ខ្លួន​ទៅ​ទៀត។​

ទោះ​មិន​សូវ​សង្ឃឹម​ឈ្នះ​ច្រើន​មែន​ តែ​សិស្ស​ប្អូន​របស់​ ឡៅ​ ចន្រ្ទា​ រូប​នេះ​ បាន​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ខ្លាំង​ និង​ជាប់​លាប់​រហូត​ដល់​ពេល​ប្រកួត​តែ​ម្ដង។​ អ្នក​ប្រដាល់​គុន​ខ្មែរ​ខាង​លើ​តាំង​ចិត្ត​ថា​ បើ​ឡើង​ប្រកួត​ហើយ​ ត្រូវ​តែ​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ មិន​ថា​ដៃ​គូ​ខ្លាំង​ប៉ុណ្ណា​នោះ​ឡើយ​។

សុខ​ ទូ​ ពេលបោះបង់​ការ​ប្រកួត​

កូន​សិស្ស​លោក​គ្រូ​ ហង្ស​ សឺន​ ម្នាក់​បន្ត​ថា​ មូលហេតុ​ឈ្នះ​ សុខ​ ទូ​ នៅ​ទឹក​ទី៣​នេះ​ គឺ​ដោយ​សារ​តែ​ដៃ​គូ​ភ្លាត់​ឲ្យ​ខ្លួន​ទាត់​ចូល​ជើង​​ក្រោម​ ហើយ​ក៏​ដឹង​ថា​ឈឺ​ជើង​ក៏​ព្យាយាម​តាម​ទាត់​រហូត​ដល់​គេ​មិន​អាច​បន្ត​ការ​ប្រកួត​តែ​ម្ដង។​ មុន​ពេល​ប្រកួត​រូប​គេ​ក៏​បាន​គិតដែរ​ថា​ បើ​​ប៉ះ​ដៃ​គូ​ខ្ពស់​ដូច​នេះ​ មាន​តែ​ទាត់​ជើង​ទេ​បាន​អាច​ទៅ​រួច​ ព្រោះ​បើ​ចូល​វ៉ៃ​ ក៏​វ៉ៃ​មិន​ដល់​គេ​ដែរ។​

កីឡាករ​​ នឹម​ នន​ ពេល​ឈ្នះ​ សុខ​ ទូ​

នឹម​ នន​ ជា​អ្នក​បេក្ខភាព​ម្នាក់​ទៀត​ហើយ​ ដែល​អាច​ឡើង​ទៅ​វគ្គ​១៦​នាក់​ចុង​ក្រោយ​ នៃ​ពាន​រង្វាន់​ TV5 knock Out Series By Kcement​ រជ្ជកាល​ទី២​នេះ​ បន្ទាប់​ពី​ផ្ដួល​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ សុខ​ ទូ​ ឲ្យ​ខូច​ជើង​នៅ​ទឹក​ទី៣ កាល​ពីល្ងាច​ថ្ងៃ​សៅរ៍​ ទី៣ ​កុម្ភៈ​ កន្លង​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​