ឡៅ ចន្រ្ទា និយាយអ្វីខ្លះក្រោយសងសឹកបានសម្រេចលើខ្លាចាស់ថៃយប់មិញ?
- 2018-02-05 02:12:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ចន្រ្ទា និយាយអ្វីខ្លះក្រោយសងសឹកបានសម្រេចលើខ្លាចាស់ថៃយប់មិញ?
ចន្លោះមិនឃើញ
កីឡាករជើងខ្លាំងជួរមុខរបស់កម្ពុជា ឡៅ ចន្រ្ទា ថា អ្នកប្រដាល់ថៃ Fasurak នេះខ្លាំងមិនធម្មតា បើទោះជាវ័យចំណាស់បន្តិចក៏ដោយ ប៉ុន្តែប្រកួតនៅតែល្អ។
ឡៅ ចន្រ្ទា បានឲ្យដឹងថា កីឡាករថៃ Fasurak ម្នាក់នេះគឺជាខ្លាចាស់កំពូលល្បិច មិនងាយស្រួលនិងចូលវ៉ៃលើអ្នកប្រដាល់រូបនេះឡើយ។ និយាយទៅជាអ្នកប្រដាល់វ៉ៃក្បាច់ម្នាក់របស់ថៃ ដូច្នេះនៅពេលចូលទៅវ៉ៃម្ដងៗ ត្រូវប្រយ័ត្នខ្លាំងណាស់ ព្រោះអាចនិងត្រូវរបស់ Fasurak វិញ។
ក្រៅពីនេះទៅទៀតអ្នកប្រដាល់ថៃរូបនេះ មានជំហររឹងមាំ និងស្នៀតប្រយុទ្ធធ្ងន់ៗថែមទៀតផង ប៉ុន្តែ ប្អូនប្រុស ឡៅ ចន្រ្ទា បន្ថែមទៀតថារឹតតែសប្បាយចិត្តនោះគឺបានសងសឹកបានសម្រេចឈ្នះវិញលើខ្លាចាស់របស់ថៃម្នាក់នេះ។
កីឡាករ ឡៅ ចន្រ្ទា ជាអ្នកប្រដាល់មកពីក្លឹបឆត្រយោង ៩១១ និងជាម្ចាស់មេដាយជើងឯកជាតិឆ្នាំ២០១៧។ អ្នកលេងគុនខ្មែររូបនេះធ្លាប់ចាញ់ Fasurak ម្ដងហើយការពីថ្ងៃទី១០ ខែវិច្ឆិកា ២០១៧ និងទើបសងសឹកបានសម្រេចវិញនាថ្ងៃអាទិត្យ ម្សិលមិញនៅសង្វៀនបាយ័នស្ទឹងមានជ័យ៕