ធន់ មករា អ្នកស្នងគុនខ្មែរមានថ្វីដៃ ប្រកួតជិត៤០ដងទើបតែចាញ់១ដងប៉ុណ្ណោះ
- 2018-02-02 04:28:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធន់ មករា អ្នកស្នងគុនខ្មែរមានថ្វីដៃ ប្រកួតជិត៤០ដងទើបតែចាញ់១ដងប៉ុណ្ណោះ
ចន្លោះមិនឃើញ
ធនធានវ័យក្មេងរបស់គុនខ្មែរលេចចេញម្នាក់ទៀតហើយ ធន់ មករា ប្រកួតជិត៤០ទៅហើយ ប៉ុន្តែទើបចាញ់មួយប្រកួតនោះទេ ហើយប្ដេជ្ញានឹងខំប្រឹងហាត់ឲ្យខ្លាំងជាបន្តទៀត។
ធន់ មករា បានឲ្យដឹងថា ហេតុផលដែលមកចាប់អាជីពប្រដាល់នេះ គឺដោយសារចិត្តស្រឡាញ់ និងឪពុក ក៏ដូចជាបងប្រុសជាអ្នកប្រដាល់ផងដែរ។ ដោយសារជីវភាពក្រីក្រពេក អ្នកប្រដាល់មកពីខេត្តកំពង់ឆ្នាំងរូបនេះសម្រេចចិត្តបញ្ឈប់ការសិក្សាត្រឹមថ្នាក់ទី៦។
ក្ដីបំណងធំបំផុតរបស់អ្នកប្រដាល់វ័យ១៨ឆ្នាំខាងលើ គឺចង់សាងកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យកីឡាមួយនេះឲ្យដូចរៀមច្បង ម៉ឺន សុភា និង ឡៅ ចន្រ្ទា ជាដើម។ រាល់ការប្រកួតរបស់សិស្សច្បងទាំងពីរនេះ ធន់ មករា តែងតែមើលស្នៀតប្រយុទ្ធ និងរបៀបនៃការវ៉ៃ ហើយយកទៅអនុវត្តខ្លួនឯងថែមទៀតផង។ បើទោះជាមានសមត្ថភាពខ្លាំង និងទើបចាញ់តែ១ដងក្ដី អ្នកស្នងគុនខ្មែររូបនេះ នៅតែប្ដេជ្ញាចិត្តខំប្រឹងឲ្យខ្លាំងជាបន្តទៀត ហើយក៏ជឿជាក់លើសមត្ថភាពរបស់ខ្លួនថា នឹងអាចទទួលបានជោគជ័យក្នុងអាជីពមួយនេះ។
ធន់ មករា ជាអ្នកប្រដាល់មកពីសមាគមកីឡាក្រសួងការពារជាតិ ប្រកួតបាន ៣៥ដង ឈ្នះ៣២ដង ស្មើ២ និងចាញ់១ដង។ បច្ចុប្បន្នកំពុងចូលរួមប្រកួតដណ្ដើមពានរង្វាន់ TV5 និងបានឆ្លងទៅវគ្គ១៦នាក់ចុងក្រោយហើយ បន្ទាប់ពីផ្ដួលកីឡាករ លាប សំណាង ឲ្យខូចជើងនៅទឹកទី២កាលពីសប្ដាហ៍មុន៕