ទឹក​ដោះ​គោ​ប្រវត្តិ​ខ្ទង់ ១០០ឆ្នាំ​ពី​អូស្ត្រាលី ទទួល​មេដាយ ៤ឆ្នាំ​ជាប់​គ្នា

  • 2018-02-12 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Royal Ausnz Premium Gold ម្សៅ​ទឹក​ដោះ​គោ​មក​ពី​អូស្ត្រាលី​ដែល​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ដូច​នឹង​ទឹក​ដោះ​ម្ដាយ​នោះ បាន​ទទួល​មេដាយ​មាស​សម្រាប់​ឆ្នាំ ២០១៧ ក្នុង​នាម​ជា​ម្សៅ​ទឹក​ដោះ​គោ​អូស្ត្រាលី​ល្អ​បំផុត ដែល​រៀប​ចំ​ឡើង​ដោយ​សមាគម DIAA។

លោក​ស្រី ឡៅ ច័ន្ទវល័ក្ខ នាយក Royal Platinum Co., Ltd ដែល​ជា​ក្រុមហ៊ុន​ចែកចាយ Royal Ausnz Premium Gold នៅ​កម្ពុជា បាន​និយាយ​ថា៖ "៣ឆ្នាំ​មុន​យើង​បាន​មេដាយ​ប្រាក់​ជាប់ៗ​គ្នា ហើយ​សម្រាប់​ឆ្នាំ ២០១៧ យើង​បាន​មេដាយ​មាស​តែ​ម្ដង ដោយ​សារ​គុណភាព​គឺ​ស្រដៀង​នឹង​ទឹក​ដោះ​ម្ដាយ​នេះ​ឯង"។

ទឹក​ដោះ​គោ​នេះ ប្រើ​ពេល​ផលិត​ពី​ទឹក​ដោះ​គោ​ស្រស់​ទៅ​ជា​ម្សៅ​ចំណាយ​ពេល​តែ ១២ម៉ោង ដោយ​ប្រើ​បច្ចេកវិទ្យា Wet Blending Technology ហើយ​គ្មាន​សារ​ធាតុ​គីមី​ដើម្បី​រក្សា​ទុក​យូរ គ្មាន​សារ​ធាតុ​បន្ថែម​ពណ៌ និង​រសជាតិ ព្រម​ទាំង​មាន GMO-Free នេះ នឹង​បន្ថែម​សារ​ធាតុ​ចិញ្ចឹម ប្រូតេអ៊ីន សារ​ធាតុ​រ៉ែ វីតាមីន ថែម​ទាំង​មាន​រូបរាង​ថ្មី​ទៀត ដើម្បី​ប្រែ​ក្លាយ​ទៅ​ជា​ផលិត Platinum Edition ក្រោយ​បាន​ឈ្នះ​មេដាយ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​ខាង​លើ។

លើស​ពី​នេះ ទឹក​ដោះ​គោ​ដែល​មាន​ប្រវត្តិ​ដល់​ទៅ​ខ្ទង់ ១០០ឆ្នាំ​មួយ​នេះ បាន​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​តិចតួច​ប៉ុណ្ណោះ ដែល​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​ដើម្បី​បាន​ធានា​រ៉ាប់រង​សម្រាប់​អតិថិជន​ទូទាំង​ពិភព​លោក​លើ​គុណភាព​ផលិតផល សុវត្ថិភាព​ចំណី​អាហារ និង​ទំនុក​ចិត្ត​ការ​ប្រើប្រាស់។

DIAA (Dairy Industry Association Australia) ជា​សមាគម​ឧស្សាហកម្ម​មិន​យក​ប្រាក់​ចំណេញ​សម្រាប់​រោង​ចក្រ​ផលិត​ផល និង​ធ្វើ​ពាណិជ្ជកម្ម​ចំណី​អាហារ ដោយ​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៨៦ ដែល​បញ្ចូល​គ្នា​រវាង​វិទ្យាស្ថាន​ចំណី​អាហារ​អូស្ត្រាលី និង​បច្ចេកវិទ្យា ផលិតផល​ចំណី​អាហារ​របស់​សង្គម​អូស្ត្រាលី។

ព័ត៌មាន​បន្ថែម​ពី​ផលិត​ផល​មួយ​នេះ ចូល​ទៅ​វិបសាយ www.gotop.com.au

លោក​ស្រី ឡៅ ច័ន្ទវល័ក្ខ

អត្ថបទ៖ វិទូ