តើគួរ​ជ្រើស​រើស​យក​រថយន្តភីកអាប់​ ប្រើម៉ាស៊ីនម៉ាស៊ូត ឬប្រើ​ម៉ាស៊ីនសាំង?

  • 2024-05-06 03:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេល​អ្នកទិញ ឬចង់ទិញរថយន្តភីកអាប់​មកប្រើប្រាស់ តើអ្នកធ្លាប់​គិត និងពិបាកសម្រេចចិត្តទេ ថាតើ​គួរជ្រើសរើស​យកម៉ាស៊ីនម៉ាស៊ូត ឬម៉ាស៊ីនសាំង? ជម្រើសម៉ាស៊ីន​ទាំង២នេះ សុទ្ធតែមាន​គុណសម្បត្តិ និងគុណវិបត្តិរៀងខ្លួន ប៉ុន្តែយ៉ាងណាមិញ​ ក្នុងការប្រៀបធៀប​ខាងក្រោមនេះ នឹងបង្ហាញ​គន្លឹះគោល​ខ្លះៗ ដើម្បី​ជួយដល់ការសម្រេចចិត្ត​របស់​លោកអ្នក។

១. ម៉ាស៊ីនម៉ាស៊ូត

-រថយន្តភីកអាប់​ដែលប្រើម៉ាស៊ីនម៉ាស៊ូត ផលិតបានកម្លាំង​រមួល​ខ្លាំងជាងរថយន្តសាំង ជាពិសេស​ទោះ​បីជាវាដឹកធ្ងន់​យ៉ាងណាក៏ដោយ ក៏មិនឱ្យធ្វើរថយន្ត​ស្ទក់នោះដែរ ពោលគឺ​វាធន់​ទៅ​នឹង​ការដឹក ការបើកផ្លូវឆ្ងាយ ឬឡើង​ភ្នំជាដើម។

-ម៉ាស៊ីន​ម៉ាស៊ូត​ គឺសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ​ជាងម៉ាស៊ីនសាំង។ បច្ចុប្បន្ន​នេះ តម្លៃប្រេង​ម៉ាស៊ូត ក៏ទាប​ជាងតម្លៃប្រេងសាំងផងដែរ។

-អាយុកាល​ប្រើប្រាស់​របស់​ម៉ាស៊ីនម៉ាស៊ូតដែល​បំពាក់លើរថយន្តភីកអាប់ គឺ​បាន​យូរ ដោយសារ​គ្រឿងបង្គុំ​ល្អៗបំផុត​ក្នុងម៉ាស៊ីន មិនងាយសឹករីករឹល។

២. ម៉ាស៊ីនសាំង

-រថយន្តភីកអាប់​ប្រើម៉ាស៊ីនសាំង គឺមានសន្ទុះ និងមានកម្លាំងសេះ​ធំជាង​រថយន្តម៉ាស៊ីនម៉ាស៊ូត។

-ការថែទាំ និងជួសជុល របស់​រថយន្តម៉ាស៊ីនសាំង គឺ​មានតម្លៃទាបជាង និងមិនសូវស្មុគស្មាញច្រើន ដូចម៉ាស៊ីនម៉ាស៊ូតនោះទេ។

-រថយន្ត​ម៉ាស៊ីនសាំង មានសំឡេងស្ងាត់​ជាង រថយន្តម៉ាស៊ីនម៉ាស៊ូត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី