Seungri បញ្ជាក់ថា G-Dragon គ្មានស្នេហាជាមួយ Lee Jooyeon ទេ
- 2018-02-06 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Seungri បញ្ជាក់ថា G-Dragon គ្មានស្នេហាជាមួយ Lee Jooyeon ទេ
ចន្លោះមិនឃើញ
ក្នុងភាគថ្មីនៃកម្មវិធី "Knowing Bros” សមាជិកក្រុម Big Bang តារាចម្រៀង Seungri បានបង្ហាញប្រាប់ថាតារាចម្រៀង G-Dragon មិនមានទំនាក់ទំនងស្នេហាជាមួយនឹងអតីតសមាជិកក្រុម Afterschool តារាចម្រៀង Lee Jooyeon ឡើយ។
ចម្លើយនេះកើតឡើងនៅពេលដែលសមាជិកក្នុងកម្មវិធីទូរទស្សន៍នោះបានសួរសំនួរទៅកាន់តារាចម្រៀង Seungri អំពីអាពាហ៍ពិពាហ៍របស់តារាចម្រៀង Taeyang និងរឿងជុំវិញគំនិតរបស់លោកផ្ទាល់ទាក់ទងនឹងរឿងរៀបការនោះ លោកបានឆ្លើយថា៖ "ឥឡូវនេះខ្ញុំមិនមានគម្រោងចង់រៀបការអីទេ។ ព្រោះតែខ្ញុំមានសកម្មភាពច្រើននៅប្រទេសជប៉ុន ហើយខ្ញុំត្រូវចេញចូលប្រទេសកូរ៉េជាញឹកញាប់ផងនោះ"។
ក្រោយមកសមាជិកក្នុងកម្មវិធីនោះកាន់តែចង់ដឹងឲ្យបានច្បាស់ពីជីវិតផ្ទាល់ខ្លួនរបស់សមាជិកនិមួយៗក្នុងក្រុម Big Bang និងនរណាខ្លះដែលកំពុងមានទំនាក់ទំនងស្នេហាបច្ចុប្បន្ននេះនោះ។
តារាចម្រៀងរូបនេះបានឆ្លើយភ្លាមៗថា គ្មាននរណាម្នាក់មានទំនាក់ទំនងស្នេហានោះទេក្រៅពី Taeyang នោះ។ នេះបញ្ជាក់ឲ្យឃើញថាទំនាក់ទំនងរបស់តារាចម្រៀង G-Dragon និង Lee Jooyeon នោះគឺមិនមានអ្វីពាក់ព័ន្ធគ្នានោះទេ៕
ចុចអាន៖
ទស្សនាវដ្ដី Dazed បញ្ចេញវីដេអូមុនរៀបការរបស់ Taeyang និង Min Hyo Rin
ភ្ញាក់ចង់បាក់ក! ពេលដឹងតម្លៃឈុតរបស់តារា YG ស្លៀកទៅការ Taeyang