ចាំ​ក្រុម​ម្ចាស់​បទ "One More Night” ទេ? នេះ​ជា​បទ​កំពូល​ទាំង​១០​​របស់​ពួក​គេ

  • 2018-02-06 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​គាំទ្រ​តាំង​ពី​អំឡុង​ទសវត្ស​រ៍ឆ្នាំ​២០០០ មក​ ក្រុម​ចម្រៀង Maroon 5 តែង​តែ​ផលិត​បទ​ចម្រៀង​ល្បីៗ និង​ពីរោះ​ជា​ច្រើន​។

តារា​ចម្រៀង​នាំ​មុខ​សម្រាប់​ក្រុម​នេះ​គឺ​លោក Adam Levine ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​តារា​ចម្រៀង​ម្នាក់​មាន​សំឡេង​ពីរោះ​ប្លែក និង​ធ្វើ​ឲ្យ​ក្រុម​ចម្រៀង​នេះ​ល្បី​ខ្លាំង​មិន​ធម្មតា។

អំឡុង​ឆ្នាំ​ដែល​ក្រុម​ចម្រៀង​នេះ​ចាប់​ផ្ដើម​ល្បី​ខ្លាំង​គឺ ចាប់​ពី​ឆ្នាំ​២០០២​ នៅ​ពេល​ពួក​គេបញ្ចេញ​អាល់ប៊ុម​ដំបូង​ "Songs About Jane” ក្នុង​នោះ​មាន​បទ​ចម្រៀង​ល្បីៗ​ជា​ច្រើន​ដូច​ជា "Harder to Breath”, “She Will Be Loved” និង "Sunday Morning” ជា​ដើម។ បន្ទាប់​មក​​ក្រុម​ចម្រៀង​នេះ​នៅ​តែ​បញ្ចេញ​អាល់ប៊ុម​ថ្មីៗ ជា​បន្ត​បន្ទាប់​ និង​ទទួល​បាន​ការ​គាំទ្រ​ជា​ហូរ​ហែ។

នេះ​ជា​កំពូល​បទ​ចម្រៀង​ទាំង​១០​របស់​ពួក​គេ​ យោង​ទៅ​តាម​ទស្សនាវដ្ដី​ Billboard៖

១០.​ “Maps” បញ្ចេញ​ឆ្នាំ ២០១៤

៩. “Don't Wanna Know​ Feat. Kendrick Lamar” ​បញ្ចេញ​ឆ្នាំ ២០១៧

៨. “Animal” ​បញ្ចេញ​ឆ្នាំ ២០១៥

៧. “Makes Me Wonder” បញ្ចេញ​ឆ្នាំ ២០០៧

៦. “She Will Be Loved” បញ្ចេញ​ឆ្នាំ ២០០៤

៥. “This Love” បញ្ចេញ​ឆ្នាំ ២០០៤

៤. “Sugar” បញ្ចេញ​ឆ្នាំ ២០១៥

៣. “Payphone” បញ្ចេញ​ឆ្នាំ ២០១២

២. “One More Night” បញ្ចេញ​ឆ្នាំ ២០១២

១. “Moves Like Jagger” បញ្ចេញ​ឆ្នាំ ២០១១

ប្រភព៖ Billboard   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម