វិធីបិទកុំឲ្យក្មេងៗបើកអ្វីផ្ដេសផ្ដាសបានលើ iPhone
- 2018-02-06 23:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីបិទកុំឲ្យក្មេងៗបើកអ្វីផ្ដេសផ្ដាសបានលើ iPhone
ចន្លោះមិនឃើញ
នៅលើ iPhone មានមុខងារមួយដែលអាចឲ្យអាណាព្យាបាលកំណត់លើការប្រើប្រាស់របស់កូនៗបាន ជាពិសេសនោះអាចបិទមិនឲ្យកូនៗបើកមើលអ្វីដែលមិនល្អបានយ៉ាងមានប្រសិទ្ធភាព។
Restiontions ជាមុខងារដែលអាចកំណត់នូវការប្រើប្រាស់លើ iPhone បានដោយដំបូងគេអ្នកត្រូវដំណើរការវាជាមុនសិន ៖
# ចូលទៅកាន់ Settings –> General –> Restrictions រួចចុចលើ Enable Restrictions
# ពេលដែលចុចលើវាភ្លាម មុខងារនេះនឹងតម្រូវឲ្យអ្នកបញ្ចូលលេខសម្ងាត់ ៤ ខ្ទង់ (ត្រង់ចំណុចនេះអ្នកត្រូវចាំលេខសម្ងាត់របស់ខ្លួនឲ្យបានច្បាស់ ព្រោះថាបើភ្លេចហើយមិនមានវិធីអាចស្រោចស្រង់វិញបាននោះទេ
# ពេលដំណើរការហើយ អ្នកនឹងចូលទៅដល់ផ្ទាំងមួយដែលអាចឲ្យអ្នកបិទកម្មវិធី ឬ មុខងារមួយចំនួនមិនឲ្យដំណើរការបាន
# នៅត្រង់ចំណុចនេះប្រសិនបើអ្នកមិនចង់ឲ្យកូនៗប្រើកម្មវិធី Camera, Safari ឬ មិនចង់ឲ្យពួកគេលុប ឬ ដំឡើងកម្មវិធីអ្វីបាន អ្នកត្រូវចុច Turn Off លើកម្មវិធី ឬ មុខងារនោះ (ឲ្យប៊ូតុងប្រែទៅជាពណ៌-ស)
# បន្តមកទៀតនៅផ្នែក "Allowed Content” ចំណុចដែលសំខាន់ជាងគេគឺនៅត្រង់ "Websites” ដោយនៅត្រង់នេះអ្នកអាចបិទមិនឲ្យក្មេងបើកចូលវិបសាយអាសអាភាសបាន តាមរយៈការ "គ្រីស" លើពាក្យ Limited Adult Content
ចុះមកក្រោមទៀតឃើញមានផ្នែក Privacy ដែលនៅទីនេះអាចកំណត់ឲ្យរូបភាពក្នុងកម្មវិធី "Photos ស្ថិតនៅដូចដើម, មិនឲ្យមានការកែប្រែលើ Facebook ឬ Twitter និងចំណុចផ្សេងៗជាច្រើនទៀត ដែលអ្នកអាចកំណត់តាមការចង់បានរបស់អ្នក៕