មកស្វែងយល់ពី វិន័យពិសេសៗ របស់ Angelina Jolie ក្នុងការចិញ្ចឹមកូន

  • 2018-02-07 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់តាំងពី Angelina Jolie និង Brad Pitt បានលែងលះក្នុងឆ្នាំ២០១៦មក ជីវិតពួកគេ ក៏បានផ្លាស់ប្ដូរ។ ឥលូវAngelina Jolie រស់នៅជាមួយកូនៗទាំង៦នាក់របស់នាង ហើយការធ្វើជាម្ដាយទោលនេះ គឺមិនងាយស្រួលទេ។ ថ្វីត្បិតតែដូច្នេះ តែនាងក៏មានវិន័យពិសេសៗសម្រាប់កូនៗ មុនពេលពួកគេឈានដល់អាយុ១៨ឆ្នាំ។ ក្នុងចំនោម វិន័យជាច្រើននោះ គឺមានវិន័យឆ្កួតៗ៥ ដែលAngelina Jolie បានបង្កើតសម្រាប់កូន ៗរបស់ពួកគេ។ វិន័យទាំងនោះ រួមមាន៖

១.នាងឲ្យកូនៗញ៉ាំសត្វល្អិត

នៅក្នុងវីដេអូរបស់BBC Angelina Jolie បានញ៉ាំសត្វពីងពាង ខ្យាដំរី និងសត្វល្អិតផ្សេងៗទៀត។ អ្វីដែលពិសេសគឺ នាងបានជំរុញឲ្យកូនៗរបស់នាងញ៉ាំសត្វល្អិតទាំងនោះដែរ។ ហើយនាងក៏បានបង្រៀនពួកគេពីរបៀបនៃការចម្អិនផងដែរ។ នាងនិយាយថា “ខ្ញុំគិតថា សត្វល្អិតក៏ជាអាហារដែរ។ នៅសម័យសង្រ្គាម ប្រជាជនស្រេកឃ្លាន ហើយពួកគេក៏អាចរស់បាន ដោយសារអាហារប្រភេទនេះ។”

២.នាងមានទស្សនៈអប់រំសម័យថ្មី

ស្ទីលចិញ្ចឹមកូនរបស់Angelina Jolie គឺមានភាពធូរលុង។ នាងឲ្យកូនរបស់នាងរៀននៅផ្ទះស្ទើរមួយជីវិតរបស់ពូកគេ ហើយនាងបដិសេធក្នុងការឲ្យកូនៗទៅរៀននៅសាលាដូចក្មេងដទៃ។ នាងឲ្យពួកគេរៀនអ្វីដែលពួកគេចង់រៀនតែប៉ុណ្ណោះ។ នាងនិយាយថា “ជំនួសឲ្យការរៀននៅក្នុងថ្នាក់ធម្មតាៗ ខ្ញុំឲ្យកូនៗទៅសារមន្ទីរ និងរៀនហ្គីតា ហើយនិងអានសៀវភៅណាដែលពួកគេចូលចិត្ត។”

៣.នាងបង្ខំឲ្យកូនៗរៀនភាសាផ្សេង​ៗពីគ្នា

នៅពេលនិយាយពីការឲ្យកូនៗចូលសាលា Angelina Jolie ហាក់ដូចជាមានភាពធូរលុងទៅលើរឿងនេះ។ ទោះបីជាយ៉ាងណា នាងក៏មានវិន័យមួយ ដែលឲ្យកូនៗត្រូវតែធ្វើតាម។ វិន័យនោះគឺ Angelina Jolie ឲ្យកូនៗត្រូវតែជ្រើសរើសភាសាបរទេសមួយដើម្បីរៀន។ Angelina Jolie និយាយថា “កូនៗទាំងអស់សុទ្ធតែរៀនភាសា ខុស ៗគ្នា។ Shi រៀនភាសាខ្មែរ Pax រៀនភាសាវៀតណាម Mad ត្រូវតែរៀនភាសាអាល្លឺម៉ង់ និងរុស្ស៉ី Z និយាយភាសាបារាំង Vivienne ពិតជាចង់រៀនភាសាអារ៉ាប់ ហើយ Knoxកំពុងរៀនភាសាកាយវិការ”។

៤.នាងឲ្យកូនរស់នៅកន្លែង​មាន​សភាព​ដូច​ទ្រុងជ្រូក

មានប្រភពមួយបានឲ្យដឹងថា “ផ្ទះរបស់នាង គឺមិនមានសណ្ដាប់ធ្នាប់ទេ ហើយក៏តែងមានសម្លេងឡូឡាផងដែរ។” នេះគឺមិនមែនជារបៀបដែល Brad រស់នៅទេ។ ដូច្នេះហើយ បានជា Brad រើចេញ។ Angelina Jolie អនុញ្ញាតឲ្យកូនៗបោះសំរាមពាសវាលពាសកាលនៅផ្ទះ និងក្នុងបន្ទប់ជាដើម។ តែសម្រាប់ Brad គាត់មានវិន័យតឹងរ៉ឹងដោយឲ្យកូនៗសំអាតបន្ទប់របស់ពួកគេដោយ​ខ្លួន​ឯង។

៥.ពួកគេលក់រូបថតកូនក្នុងតម្លៃរាប់លានដុល្លា

នៅពេលដែលកូនរបស់ Angelina Jolie កើត អ្នកគ្រប់គ្នាតែងចង់ឃើញរូបថតកូនរបស់នាង។ ទោះជាយ៉ាងណា នាងព្រមបង្ហាញរូបកូនរបស់នាង លុះត្រាតែមានអ្នកស្ម័គ្រចិត្តទិញរូបថតនោះក្នុងតម្លៃរាប់លាន ។ ឧទាហរណ៍ រូបថតដំបូងរបស់ Shiloh ត្រូវបានលក់ក្នុងតម្លៃ4លានដុល្លារ ឲ្យទៅទស្សនាវដ្ដីអាមេរិក People ហើយនឹងលក់ឲ្យទស្សនាវដ្ដីអង់គ្លេស Hello ក្នុងតម្លៃ3.5លានដុល្លា។ អ្វីដែលអស្ចារ្យនោះគឺ ទឹកប្រាក់ទាំងនោះត្រូវបានបរិច្ចាគទៅអង្គការសប្បុរសធម៌។

ប្រភព៖ Therichest   ប្រែ​សម្រួល៖ សុខហ៊ុយ

អត្ថបទថ្មី