SpaceX បង្ហោះឡាន Tesla Roadster ចូលក្នុងលំហអាកាសបាត់
- 2018-02-07 03:00:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SpaceX បង្ហោះឡាន Tesla Roadster ចូលក្នុងលំហអាកាសបាត់
ចន្លោះមិនឃើញ
ប៉ុន្មានម៉ោងមុននេះក្រុមហ៊ុន SpaceX បានបាញ់បង្ហោះរ៉ុកកែត Falcon Heavy ទៅក្នុងលំហអាកាស ដែលមានផ្ទុករថយន្ត Tesla Roadster ជារថយន្តផ្ទាល់ខ្លួនរបស់ម្ចាស់ក្រុមហ៊ុន SpaceX។
Tesla Roadster គឺជាទំនិញសាកល្បងដែលគេប្រើក្នុងការបាញ់បង្ហោះសាកល្បងនូវរ៉ុកកែត Falcon Heavy។ រ៉ុកកែតដ៏ធំនេះនឹងបាញ់បង្ហោះរថយន្ត Tesla Roadster ចូលទៅក្នុងគន្លងគោចរក្បែរភពអង្គារ ។ នៅក្នុងរថយន្ត Tesla ក៏មានដឹកមនុស្សក្លែងក្លាយម្នាក់ផងដែរ ដែលគេឲ្យឈ្មោះថា "Starman"។
Falcon Heavy ជារ៉ុកកែតដឹកទំនិញធំជាងគេបំផុតដែលអាចដឹកទំនិញបានដល់ទម្ងន់ ៦៤ តោន ដោយដឹកទំនិញចូលទៅក្នុងគន្លងទាបៗរបស់ភពផែនដី ហើយការបាញ់បង្ហោះនេះការសាកល្បង ដែលគ្មានមូលហេតុច្បាស់លាស់។
ចំពោះការបាញ់បង្ហោះនេះក្រុមហ៊ុន SpaceX ក៏បានផ្សាយផ្ទាល់វីដេអូដែលបង្ហាញពីទិដ្ឋភាពនៃរថយន្ត Tesla Roadster ដែលស្ថិតក្នុងលំហអាកាស នៅលើគណនី YouTube របស់ខ្លួនផងដែរ។
លោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន SpaceX រួមទាំងក្រុមហ៊ុន Tesla បានបង្ហាញមហិច្ឆតាបាញ់បង្ហោះរថយន្ត Tesla Roadster ទៅក្នុងលំហអាកាសតាំងពីចុងខែធ្នូកន្លងទៅមកម្ល៉េះ។ នៅពេលនោះលោក Musk បាននិយាយថា ជាធម្មតាការបាញ់បង្ហោះរ៉ុកកែតថ្មីតែងមានផ្ទុកវត្ថុធាតុធ្ងន់ៗដូចជាលោហៈធាតុ និងដុំស៊ីម៉ង់ ដែលជារឿងដដែលៗមួយ។ ហេតុនេះលោកក៏សម្រេចចិត្តថានឹងប្រើ Tesla Roadster ធ្វើជាទំនិញសាកល្បងលើការបាញ់បង្ហោះ Falcon Heavy ដែលនឹងប្លែកខុសពីគេ៕