ព័ត៌មាន​​ក្នុង​ពិភពសិល្បៈ​ ៣​រឿង​កក្រើក​ពេញ​ប្រទេស​ថៃ​ថ្មីៗ​នេះ

  • 2018-02-08 02:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀង​រាល់​ថ្ងៃ​មាន​ព័ត៌មាន​ថ្មីៗ​ផ្ទុះ​ឡើង​ឥត​ល្ហែ​ទាក់ទង​នឹង​រឿង​រ៉ាវ​ជុំវិញ​តារាៗ​មិន​ថា​ក្នុង​ប្រទេស​កម្ពុជា​ ឫ​បណ្ដា​ប្រទេស​ផ្សេងៗ។

ដោយ​ឡែក​ សម្រាប់​ក្នុង​ប្រទេស​ថៃ​នា​ពេល​ថ្មី​ៗ​នេះ​ ក៏​សម្បូរ​ទៅដោយ​ព័ត៌មាន​ក្ដៅ​ៗ អង្រួន​វិស័យ​សិល្បៈ​ដែរ ដែល​កើត​ចេញ​ពី​តារា​ល្បី​មួយ​ចំនួន។

១. ព័ត៌មាន​ស្នេហា​រវាង​ Ter Chantavit និង​ Mai Davika

តារា​ប្រុស​ស្រី​ទាំង​ ២​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជាំ​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​ ពេល​ដឹង​ពី​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ។ ដំណឹង​នេះ​បាន​ល្បីសុសសាយ​ភ្លូកទឹកភ្លូកដី​ ក្នុង​អំឡុង​ខែ​មករា​ ឆ្នាំ ២០១៨ បន្ទាប់​ពី​គូស្នេហ៍​ទាំង​ ២​សម្ដែង​រឿង​ភាគ​​រួម​គ្នា​១រឿង​មាន​ចំណងជើង​ថា​ "Chai Mai Jing Ying Tae”។

២. Bow Wanda និង​លោក Nam Oil

អ្នកស្រី​ Bow Wanda ភរិយា​របស់​អតីត​តារា​សម្ដែង​ Por Trissadee បាន​សម្រេច​ប្ដូរ​អ្នក​ចាត់​ការ​ថ្មី​ហើយ​ ក្រោយ​ពី​មាន​បញ្ហា​ជាមួយ​អ្នក​ចាត់ការ​ចាស់​ គឺ​លោក​ Na Oil ដែល​ជា​អតីត​អ្នក​ចាត់​ការ​របស់​ប្ដី​នាង។

៣. Keung Chalermchai និង​ Vj Ja

អ្នក​ទាំង​ ២​ក៏​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ​ជា​ច្រើន​ដែរ នៅ​ពេល​ដើរ​ទិញ​ឥវ៉ាន់​ជាមួយ​គ្នា​កាល​ពី​ពេល​ថ្មី។ តាម​រយៈ​សកម្មភាព​នេះ​ គ្រប់​គ្នា​នាំ​គ្នា​សន្និដ្ឋាន​ច្បាស់ៗ​ថា​ ពួកគេ​ប្រហែល​វិល​មក​រក​គ្នា​ជាថ្មី​ទៀត​ហើយ​ ក្រោយ​បែកគ្នា​ជា​យូរ។ ប៉ុន្តែ​ចំពោះ​ Vj Ja បែរ​ជា​និយាយ​ថា​ នាង​គ្មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកណា​ទេបច្ចុប្បន្ន៕

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី