Apple សុខ​ចិត្ត​ធ្វើ​រឿង​មួយ​នេះ​ ដើម្បី​​កើប​លុយ​​នៅ​ចិន​

  • 2018-02-08 03:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ Apple បាន​ទទួល​យក​សេវាកម្ម​ទូទាត់​​​ទូរសព្ទ​ផ្សេង​ ដោយ​អាច​​ធ្វើ​ការ​​ទូទាត់​​នៅ​ក្នុង​ហាង​លក់​រាយ​របស់​ខ្លួន​បាន នោះ​គឺ​ Alipay ដែល​ជា​គូ​ប្រជែង​មួយ​របស់​ Apple Pay។

​​​​​​កន្លង​មក​មាន​សេវាកម្ម​ទូទាត់​​​ដូច​ជា​ PayPal និង Alipay អាច​ប្រើ​សម្រាប់​ការ​ទូទាត់​អនឡាញ​លើ​ App Store, iTune Store និង Apple Music បាន។ ប៉ុន្តែ​នេះ​ជា​​លើក​ដំបូង​ដែល​ Apple បាន​អនុញ្ញាត​ឲ្យ​សេវាកម្ម​ទូទាត់​តាម​ទូរសព្ទ​​ដទៃ​ដំណើរ​ការ​នៅ​ក្នុង​ហាង​លក់​ទំនិញ​ពិតៗ​របស់​ខ្លួន​បាន។

Alipay

ប្រទេស​ចិន​គឺ​ជា​ទីផ្សារ​ដ៏​ធំ​មួយ​របស់​ Apple ដោយ​ក្នុង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៧ ​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​អាច​រក​ចំណូល​​​បាន​ ៩,៨ ពាន់​លាន​ដុល្លារ​ពី​ប្រទេស​ចិន។ ទន្ទឹម​នឹង​នេះ​​ការ​ទូទាត់​សាច់​ប្រាក់​តាម​ទូរសព្ទ​នៅ​ប្រទេស​ចិន​មាន​ទំហំ​ដល់​ ៩ ទ្រីលាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៦ ដោយ​ Alipay កាន់​កាប់​ទីផ្សារ​ ៦១,៥% ឯណោះ។

Apple Pay

ការ​សហការ​ជា​មួយ​នឹង​សេវាកម្ម​ទូទាត់​ដ៏​ធំ​របស់​ចិន​នឹង​ជួយ​ឲ្យ​ Apple កើប​លុយ​បាន​កាន់​តែ​ច្រើន​ពី​ប្រទេស​ចិន​ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​ចំនួន​អ្នក​ប្រើ​ប្រាស់​ Apple Pay មាន​ការ​​ថយ​ចុះ​ទៅ​វិញ៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង