ប្រូម៉ូសិន​ និងកាដូ​ជា​ច្រើន​​តម្រៀប​គ្នា​ក្នុង​​​ពិព័រណ៍​ចូល​ឆ្នាំ​ចិន និង​ទិវា​ក្ដី​ស្រលាញ់​ស្អែក​នេះ

  • 2018-02-08 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិសេស​​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ ឆ្នាំ​នេះ​ពិព័រណ៍​ដើម្បី​​អប​អរ​​បុណ្យ​ចូល​ឆ្នាំ​ចិន និង​ទិវា​នៃ​ក្តី​ស្រលាញ់​ធ្វើ​រួម​គ្នា​តែ​ម្ដង រយៈ​ពេល ៣​ថ្ងៃ ​ គឺ​ចាប់​ពី​ថ្ងៃ សុក្រ​ ទី​៩ រហូត​ដល់​ថ្ងៃ អាទិត្យ​ ទី ១១​កុម្ភៈ ២០១៨ នៅផ្សារទំនើប Exchange Square ។​

លោក​ស្រី វាន់ ចតុ​វី​ ក្រុម​ការងារ​រៀប​ចំ​ពិព័រណ៍​នេះ បាន​ប្រាប់ Sabay ថា៖ "នឹង​មាន​ការ​តាំង​លក់​ទំនិញ​ជា​ច្រើន​មុខ​ជា​មួយ​ប្រូម៉ូសិន​ពិសេស​​ ចាប់​អាំង​ប៉ាវ​ផ្សង​សំណាង​ដើម្បី​ទទួល​បាន​កាដូ​​ សំបុត្រ​ជិះ​ឡាន​ក្រុង​ឥត​គិត​ថ្លៃ​ទៅ​សៀម​រាប ឬ កំពង់​សោម ប័ណ្ណ​បញ្ចុះ​តម្លៃ​រហូត​ដល់​ ៥០% និង​ការ​ផ្តល់​ជូន​ពិសេស​ជា​ច្រើន​ទៀត" ។

"ភ្ញៀវ​ចូល​រួម​ពិព័រណ៍​​ទាំង​អស់​នឹង​ទទួល​បាន​កាហ្វេ​Freeដ៏​ឈ្ងុយ​ឆ្ងាញ់​​ម្នាក់​១​កែវ ហើយ​អាច​រីក​រាយ​ថត​រូប​លេង​ជា​មួយ​ការ​តុប​តែង​យ៉ាង​ស្រស់​ស្អាត​ត្រូវ​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ និង​ទិវា​នៃ​ក្តី​ស្រលាញ់​។ ក្រៅ​នេះ​ក៏​មាន​ការ​សម្ដែង​លោត​មុង​សាយ​ ពិធី​ដង្ហែ​នាគ ថ្លុក​កំប្លែង ការ​ប្រកួត​ថត​រូប និង​ល្បែង​កម្សាន្ត​ដើម្បី​ឈ្នះ​រង្វាន់​ជា​ច្រើន ដែល​រង្វាន់​ធំ​គឺ​ការ​ស្នាក់​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ទៀត​ផង​"។

កុំ​ភ្លេច​នាំ​មិត្ត​ភក្តិ​ បង​ប្អូន​ទៅ​លេង​កម្សាន្ត​ទាំងអស់​គ្នា​ណា៎

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ 011 83 66 11៕

ដោយ​ ៖ ដេត លីដា