Tesla ប្រកាស​ខាត​ ៦៧៥ លាន​ដុល្លារ​ ក្រោយ​ Elon Musk បង្ហាញ​រូប​ឡាន​ហោះ​ក្រៅ​ផែនដី

  • 2018-02-08 07:37:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​បាន​បង្ហោះ​រូបភាព​​ចុង​ក្រោយ​នៃ​រថយន្ត​ Tesla Roadster ដែល​ក្រុមហ៊ុន​ SpaceX បាន​បាញ់​បង្ហោះ​ទៅ​លំហ​អាកាស​ដោយ​រ៉ុកកែត​ Falcon Heavy ភ្លាម​ ក្រុមហ៊ុន​ Tesla បាន​ប្រកាស​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៧ ដែល​មាន​ការ​ខាត​បង់​ ៦៧៥ លាន​ដុល្លារ។

តួលេខ​នៃ​ការ​ខាត​បង់​នេះ​ជា​តួ​លេខ​ដ៏​ខ្ពស់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​ Tesla ដែល​កាន់​កាប់​ដោយ​លោក​ Elon Musk។ ធៀប​នឹង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​ ២០១៦ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ​ខាត​បង់​ ១២១ លាន​ដុល្លារ​ប៉ុណ្ណោះ។

Tesla និយាយ​ថា​ការ​ខាត​បង់​​ដ៏​ច្រើន​នេះ​ ដោយ​សារ​ការ​​បណ្ដាក់​ទុន​ដ៏​ធំ​នៅ​​លើ​ការ​ផលិត​រថយន្ត​ Tesla Model 3 ដែល​​សង្វាក់​ផលិតកម្ម​ផលិត​រថយន្ត​នេះ​មាន​ភាព​យឺត​យ៉ាវ​​ជាង​ការ​កំណត់។ នៅ​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​ ២០១៧ ក្រុមហ៊ុន​ផលិត​រថយន្ត​ Tesla Model 3 បាន​ត្រឹម​ ២ ៤២៥ គ្រឿង​ ជា​​ទំហំ​​ដែល​តិច​តួច​បំផុត។

ទាក់​ទង​នឹង​បង្ហាញ​នេះ​​ស្ថាបនិក​ក្រុមហ៊ុន​ SpaceX និង Tesla និយាយ​​ ៖ "ប្រសិន​បើ​យើង​អាច​បញ្ចូន​រថយន្ត​ Tesla Roadster ទៅ​ក្នុង​លំហអាកាស​បាន​ទៅ​ហើយ​នោះ យើង​ក៏​អាច​ដោះ​ស្រាយ​បញ្ហា​ផលិត​រថយន្ត​​ Model 3 បាន​ដូច​គ្នា”៕​​​

ប្រភព៖ RT   ប្រែ​សម្រួល៖ សុខហេង