រំលង Galaxy S9 មួយ​ថ្ងៃ Huawei នឹង​ចេញ​ត្រកូល P រាង​កាត់ iPhone

  • 2018-02-08 13:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei នឹង​បើក​សម្ភោធ​ស្មាតហ្វូន​ត្រកូល P ជំនាន់​ថ្មី​របស់​ខ្លួន នា​ថ្ងៃ​ទី ២៧ ខែ​មិនា ឆ្នាំ ២០១៨ ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដោយ​នេះ​ខុស​គ្នា​មួយ​ថ្ងៃ​នៃ​ការ​ត្រៀម​បង្ហាញ Galaxy S9 របស់​ក្រុមហ៊ុន SAMSUNG។​

ផ្អែក​តាម​ដ្យាក្រាម 3D លើ​គេហទំព័រ YouTube បាន​បង្ហាញ​យ៉ាង​ច្បាស់​ក្រុមហ៊ុន​លំដាប់​ទី ៣ មាន​ដើម​កំណើត​ក្នុង​ប្រទេស​ចិន នឹង​រចនា​ត្រកូល P11 Lite រាង​ប្រហាក់ប្រហែល iPhone X ដោយ​បន្សល់​ក្បាល​ទំពែក​​នៅ​កណ្ដាល​អេក្រង់​ផ្នែកខាង​លើ និង​កាមេរ៉ា​ភ្លោះ​បញ្ឈរ គ្រាន់​ខុស​គ្នា​មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ។

ទស្សនា​វីដេអូ:

មតិ​ខ្លះ​លើក​ឡើង​អាច​មាន​ម៉ូដែល P11, P11 Plus និង P11 Lite តែ​ខ្លះ​ទៀត​ជឿ​លើ​ P20/20 Plus, Lite ច្រើន​ជាង។ ថ្វី​បើ​មិន​ទាន់​មាន​លក្ខណៈ​សម្បត្តិ​បង្ហាញ​ច្បាស់​ការ ផ្ទុយ​ទៅ​វិញ​ក្រឡេក​ទៅ​ពាក្យ​ស្លោក​នៃ​លិខិត​អញ្ជើញ ដោយ​សរសេរ "see moore with AI” ត្រង់​អក្សរ O ចំនួន ៣ តួ មនុស្ស​ជា​ច្រើន​សន្មត​ថា​ Huawei នឹង​វិវត្ត​កាមេរ៉ា​ក្រោយ​ដល់​ទៅ ៣ គ្រាប់​ក្នុង​ឆ្នាំ ២០១៨ នេះ។

ប្រភព: http://pocketnow.com/2018/02/08/leaked-renders-huawei-p20-lite-p11-lite-notch

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gizmochina | pocketnow   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី