ដំណោះស្រាយ​គន្លឹះ​ខ្លីៗ​ពីនេះ​ពី​នោះ​​លើ iOS 11

  • 2018-02-10 03:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណែ​ទម្រង់​ជំនាន់ iOS 11 របស់ Apple នាំ​មក​មុខងារអាប់ដេត​ជាច្រើន​ដល់​អ្នក​ប្រើ iDevice តែ​ក៏​នាំ​បញ្ហា​មិន​ចេះ​ចប់។ ក្រុមហ៊ុន​ Apple ក៏​បាន​បន្ត​ចេញ​កំណែទម្រង់​ជា​បន្តបន្ទាប់ បច្ចុប្បន្ន​ឡើង​ដល់ iOS 11.2.5 ដែល​បាន​ជួយ​ដោះស្រាយ​រឿង​ឈឺក្បាល​មួយ​ចំនួន។​   ១. iPhone ចាស់ៗ​ដើរ​យឺត​

iPhone មុន​ជំនាន់ iPhone 8 និង iPhone X ក្រុមហ៊ុន Apple បាន​បន្ថយល្បឿន CPU។

ក្រុមហ៊ុន Apple បាន​ផ្តល់​ជម្រើស​ផ្លាស់ប្ដូរ​ថ្ម​ក្នុង​តម្លៃ​សមរម្យ​មួយ និង​ធ្វើ​កំណែទម្រង់ iOS ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​បិទ​ការ​បន្ថយ​ល្បឿន​។ បើ​ជួប​ iPhone ដើរ​យឺត ប្រហែល​ត្រូវផ្លាស់ប្ដូរ​ថ្ម​ថ្មី ឬ​រង់ចាំ​​ដល់ជំនាន់ iOS 11.3។ 

២. សារ​បង្ហាញ​គ្មាន​សណ្ដាប់​ធ្នាប់​

លើ iOS 11 ឃើញ​មាន​សារ​បង្ហាញ​មិន​តាម​លំដាប់លំដោយ។ តែ​កំណែទម្រង់ iOS 11.2.5 បាន​ដោះស្រាយ​​​មិន​ឲ្យ​មាន​បញ្ហា​ទៀត​ទេ។

៣. iPhone គាំង

iPhone ដំណើរការ​លើ iOS 11.1.2 ឧស្សាហ៍​គាំង បិទ​បើក​ខ្លួនឯង។ បញ្ហា​ទាក់ទង​​ទៅ​នឹង​ Notification​។ លើ​ iOS 11.2 បាន​ដោះស្រាយ ហើយ​បើ​នៅតែកើត​​មាន ​ត្រូវ​អាប់​ដេត​​ជំនាន់​ចុងក្រោយ​។ 

៤. បង្ហាញ​អក្សរ​មិន​ត្រឹមត្រូវ​

លើ iOS 11 ពេល​វាយ​អក្សរ i វា​ជំនួស​ដោយ​អក្សរ A និង​បង្ហាញ​ប្រអប់​សញ្ញា​សួរ​។ នេះ​ដោយសារ​មុខងារ​​ Autocorrect​។ លើ iOS 11.1.1 គ្រាន់តែ​ចូល៖

  • ចូល​កម្មវិធី Settings > General > Keyboard > Text Replacement
  • ចុច​លើ​សញ្ញា​បូក នៅ​ជ្រុង​ខាងស្តាំ​ផ្នែក​ខាងលើ​
  • វាយ​អក្សរ i

៥. Setting លើ​កាមេរ៉ា​មាន​ការ​កែប្រែ​

Settings លើ​កាមេរ៉ា​អ្នក​ប្រើ Reset ទៅ​ទម្រង់​ដើម រាល់​ពេល​អ្នក​បើក​កម្មវិធី Camera។ 

អ្នក​អាច​រក្សា​ការ​ប្រើ Mode (ដូចជា​វីដេអូ ឬ Square), Filter និង Studio lighting effects ព្រមទាំង Lock លើ Live photos ដោយ​អ្នក​ចូល Preserve Settings ក្នុង Camera settings។ 

៦. មិន​អាច​ភ្ជាប់ Wi-Fi

ក្រោយ​ធ្វើ​កំណែទម្រង់​ឡើង​ទៅ iOS 11 បណ្ដាញ Wi-Fi មិន​អាច​ភ្ជាប់​បាន។ 

អ្នក​អាច Reset ទូរសព្ទ, Wi-Fi router ឬ​ចុច Forget បណ្ដាញ Wi-Fi លើ Device រួច​ភ្ជាប់​សារ​ថ្មី​។ មួយវិញទៀត អ្នក​អាច Reset network settings លើ Device ដោយ​ចូល​កម្មវិធី Setting > General > Reset > Reset Network Setting ។ 

ឬ​អ្នក​អាច​ប្រើ iOS ជំនាន់​ចុងក្រោយ ឬ Restore ទៅ​ប្រើ​ជំនាន់​មុនៗ ដែល​ដំណើរការ​ធម្មតា​។ 

៧. ថាមពល​ថ្ម​ចុះ​ខ្សោយ​លើ iOS 11

រាល់​កំណែទម្រង់​ថ្មីៗ​របស់ iOS តែង​មាន​ការ​រិះគន់​ពី​បញ្ហា​ថ្ម​លើ iPhone ចាស់ៗ​។  មួយវិញទៀត កម្មវិធី​ចាស់ៗ ក៏​ប្រហែល​ជា​ដំណើរការ​មិន​ល្អ​លើ iOS 11 ដែរ ដូច្នេះ​អ្នក​អាច​ចូល​ទៅ​កាន់​កម្មវិធី Settings > Battery និង​ពិនិត្យ​មើល​កម្មវិធី​ណា​ប្រើ​ថាមពល​ថ្ម​ច្រើន​ជាង​គេ ហើយ​លុប​ចោល​បើ​អ្នក​ចង់​ធ្វើ​។

អ្នក​អាច​បិទ GPS, Wi-Fi និង Bluetooth ពេល​អ្នក​មិន​ប្រើប្រាស់​។ អ្នក​ក៏​គួរ​ប្រើ​ពន្លឺ​ទាប​លើ​អេក្រង់ ឬ​បិទ​កម្មវិធី​ដំណើរការ​នៅ Background ដោយ​ចូល​ទៅ​កាន់​កម្មវិធី Settings > General > Background App Refresh។ 

៨. កម្មវិធី​មួយ​ចំនួន​មិន​ដំណើរការ​

បើ​អ្នក​នៅ​ប្រើ​កម្មវិធី​ចាស់ៗ ដោយ​មិន​ធ្វើ​កំណែទម្រង់​ចុងក្រោយ អ្នក​ប្រហែល​ជា​ឃើញ​មាន​កម្មវិធី​ខ្លះ​មិន​ដំណើរការ​លើ iOS 11 ដោយ​កម្មវិធី​ចាស់​ពេក ឬ​នៅ​ប្រើ 32-Bit ខណៈ​ជំនាន់​ថ្មី​តម្រូវ​កម្មវិធី​អាច​ប្រើ​លើ 64-Bit។ 

៩. Storage ឆាប់​ពេញ​លើ iPhone

អ្នកប្រើ iOS 11 ប្រហែល​ឃើញ​មាន Storage លើ Device ឆាប់​ពេញ នេះ​មិនមែន​ដោយសារ​កម្មវិធី​នោះ​ទេ តែ​គឺ​ប្រព័ន្ធ iOS តែ​ម្តង​។ 

អ្នក​អាច​បង្ការ​បញ្ហា​នេះ ដោយ​រាល់​ពេល​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ថ្មី អ្នក​គួរ Backup ទុក​សិន ហើយ​ធ្វើ​បែប​នេះ​រាល់​ពេល​ធ្វើ​កំណែទម្រង់​ថ្មី​។

១០. ប៊ូតុង Home ដើរ​​យឺត​

លើ iOS 11 ជួប​បញ្ហា​ផ្ទាំង Lock screen គាំង​ប្រហែល ១០វិនាទី ក្រោយ​ចុច​ប៊ូតុង Home ដោយ​រង់ចាំ​គ្រាន់​តែ​ចង់​មើល Notification។ 

លើ iOS 11.2.5 ដោះស្រាយ​បាន ហើយ​បើ Device នៅ​តែ​យឺត ប្រហែល​ជា​មាន​បញ្ហា​លើ​ថ្ម។ ដូច្នេះ អាច​ផ្លាស់ប្ដូរ​ថ្ម ឬ​រង់ចាំ​ជំនាន់ iOS 11.3។ 

១១. Device អ្នក​ប្រើ​កើន​កម្តៅ​

លើ Device ប្រើ iOS 11 ប្រហែល​ជា​កើន​កម្តៅ ហើយ​បើ​ការ​ធ្វើ​កំណែទម្រង់​ថ្មី​មិន​អាច​ជួយ​បាន ឬ Device ឧស្សាហ៍​ក្តៅ អ្នក​អាច Restore ពី Backup ថ្មីៗ​អ្នក​បាន​ធ្វើ​ពី​មុន​។ ថាមពល​ចុះ​ខ្សោយ​ប្រហែល​ជា​គួរ​ឲ្យ​រំខាន តែ​ការ​កើន​កម្តៅ​លើ Device អាច​ធ្វើ​ឲ្យ​ខូច CPU

១២. ប៊ូតុង Power មិន​ដំណើរការ​

បើ​មាន​បញ្ហា ពេល​ធ្វើ​កំណែទម្រង់​ថ្មី ហើយ​មិន​អាច​ចុច​ប៊ូតុង Power ដើម្បី​បិទ​បាន​ក្នុង​ករណី​ដូចជា​ទូរសព្ទ​កើន​កម្តៅ​ជាដើម​។ អ្នក​ចូល​ទៅ​កាន់​កម្មវិធី Settings > General > អូស​ចុះ​ក្រោម អ្នក​នឹង​ឃើញ​ជម្រើស​ Shut down ហើយ​អ្នក​នឹង​អាច​ចុច Slider បិទ​ទូរសព្ទ​បាន​ ។ 

១៣. លើ iOS 11 អ្នក​មិន​អាច​ផ្ញើរ​សារ​ប្រើ Outlook ឬ Exchange

Apple បាន​បង្ហាញ​បញ្ហា​លើ iOS 11 ពី​ការ​ផ្ញើរ​អ៊ីមែល​តាមរយៈ Server ដំណើរការ​ដោយ Microsoft ។ 

ប្រហែល​ជា​ឃើញ​សារ​ពេល​ព្យាយាម​ផ្ញើរ "Cannot Send Mail. The message was rejected by the server." ។ 

បញ្ហា​នេះ​បាន​ដោះស្រាយ​លើ iOS 11.0.1 ក៏​ដូចជា​ជំនាន់​ក្រោយៗ​ផង​ដែរ​។

១៤. ផ្ទាំង Voicemail មិន​ដំណើរការ​

អ្នក​ប្រើប្រាស់​មួយ​ចំនួន​បង្ហាញ​ពី​ការ​ប្រើមុខងារលើ Voicemail មិន​ដំណើរការ​លើ iOS 11 ឬ 11.2 beta។ បើ​អ្នក​មាន​បទពិសោធន៍​បែប​នេះ អ្នក​អាច​បិទ​បើក​ទូរសព្ទ ឬ​កម្មវិធី​។ ជម្រើស​មួយ​ទៀត អាច​បិទ​បើក Airplane mode។ 

១៥. មិន​មាន Music control លើ​អេក្រង់ Lock screen

លើ iOS 11 ឬ​ជំនាន់ Beta មាន​បញ្ហា​មិន​បង្ហាញ​ផ្ទាំង​គ្រប់គ្រង​តន្ត្រី​លើ​អេក្រង់ Lock screen។  បញ្ហា​នេះ​បាន​ដោះស្រាយ​លើ iOS 11.2 និង​ជំនាន់​ក្រោយៗ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Techradar   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី