នំខេកអាពាហ៍ពិពាហ៍ ទំហំប៉ុនកូនក្រមុំពិត ពិសេសអស់ទាស់ ឯតម្លៃញាក់សាច់!

  • 2018-02-09 02:17:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រចនា​នំ​ខេក​សញ្ជាតិ​អង់គ្លេស​ដ៏​ល្បីល្បាញ​ម្នាក់ មាន​ឈ្មោះ​ថា Debbie Wingham បាន​បង្ហាញ​ពី​ការ​បង្កើត និង​ភាព​ច្នៃប្រឌិត​ចុងក្រោយ​បង្អស់​របស់​ខ្លួន គឺ​នំ​ខេក​អាពាហ៍ពិពាហ៍​តម្លៃ ១ លាន​ដុល្លារ ដែល​មាន​រូបរាង និង​ទំហំ​ប៉ុន​កូន​ក្រមុំ​ពិត។

នំ​ខេក​នោះ​មាន​កម្ពស់ ១,៨២ ម៉ែត្រ ដាំ​ដោយ​ពេជ្រ​ទំហំ ៣ ការាត់​យ៉ាង​ល្អឥតខ្ចោះ ចំនួន ៥ គ្រាប់ ដែល​ក្នុង​មួយ​គ្រាប់​មាន​តម្លៃ ២០ ០០០ ដុល្លារ។ ជាមួយគ្នា​នេះ​ដែរ គេ​ក៏​បាន​ដាំ​គុជ​ខ្យង​ចំនួន ១ ០០០ គ្រាប់ និង ផ្កា ៥ ០០០ ទៀត​ផង ធ្វើ​ឲ្យ​ខំ​ខេក​មាន​ទម្ងន់​រហូត​ដល់​ទៅ ១០០ គីឡូក្រាម​ឯណោះ។

ខំ​ខេក​ដ៏​អស្ចារ្យ​ខាង​លើ ត្រូវ​បាន​គេ​ចំណាយ​ពេល ១០ ​ថ្ងៃ​ដើម្បី​ធ្វើ​ឡើង ដោយ​ប្រើប្រាស់​អស់​គ្រឿង​ផ្សំ​ជាច្រើន រួម​មាន ស៊ុត ១ ០០០ គ្រាប់ , សូកូឡា ២៥ គីឡូក្រាម និង គ្រឿង​នំ​ខេក ៥០ គីឡូក្រាម​ទៀត​ផង។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា អ្នក​រចនា​ខំ​ខេក វ័យ ៣៦ ឆ្នាំ អ្នកស្រី Wingham បាន​ធ្វើ​វា​ឡើង​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​មួយ នៅ​ក្នុង​ទីក្រុង Dubai៕

ចុច​អាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សេង ឡុង