កុំឆ្ងល់ រឿងគេដាក់ស្តុបគៀកគ្នានៅលើមហាវិថីធំៗ ព្រោះតែរឿងសំខាន់មួយនេះ

  • 2018-02-09 02:39:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សាំ ពិសិដ្ឋ ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ស្តីពី​គម្រោង​តម្លើង​ភ្លើង​ស្តុប​ក្នុង​រាជធានី​ភ្នំពេញ​លើក​ឡើងថា ​​ការតម្លើង​ស្តុបថ្មី​នៅរាជធានីភ្នំពេញ ដើរដោយ​ប្រព័ន្ធ​ Smart Signal អាច​ជួយ​សម្រួល​ដល់​ចរាចរណ៍​នៅតំបន់​កកស្ទះ​ ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ​ គេអាច​បញ្ជាភ្លើង​ស្តុប​ចេញ​ពី​បន្ទប់​ត្រួតពិនិត្យ​ផ្ទាល់​យ៉ាង​ងាយ​ស្រួល​។

ពាក់ព័ន្ធនឹងភ្លើង​ស្តុប​ដំណើរការ​នៅលើ​មហាវិថីធំពីរ​ តួយ៉ាង ​មហាវិថី​ព្រះមុនីវង្ស ​និង​មហាវិថី​នរោត្តម​ គេ​មានភ្លើង​ស្តុប​ជាច្រើន​ ​ដាក់​បញ្ឈរ​គៀកៗ​គ្នា ​ក្នុងរយៈ​ចម្ងាយ​ប្រហែល​ ​១គីឡូ​ម៉ែត្រ​ មានស្តុប​មួយយ៉ាង​ហោច​ណាស់​។ ​ឆ្លើយតប​នឹងការ​តម្លើងស្តុប​របៀបនេះ​ ​មន្ត្រី​សាធារណការ​ ​បាន​គូស​បញ្ជាក់​ថា៖ « ពេល​ភ្លើងស្តុប​ខៀវ​ ៤​ ឬ៥ជាប់គ្នា ​យើងអាច​ធ្វើដំណើរ​លើដងផ្លូវរហូត​ឥត​ឈប់​ និង​ចំណេញ​ពេលវេលា ព្រោះ​គ្មានអ្នក​ឆ្លង​ឡើយ ​ដរាបណា​ស្តុបក្រហម​វិញ»៕

(មហាវិថីព្រះមុនីវង្ស)

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី