បើក​សាខា​ថ្មី​ក្ដៅៗ​នៅ​សន្ធរ​ម៉ុក T-shop លេង​បញ្ចុះ​តម្លៃ​ឡើង​ដល់ ៥០%

  • 2018-02-09 08:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

T-shop ហាង​លក់​គ្រឿង accessories ទូរសព្ទ​ពេញ​និយម​ក្នុង​ចង្កោម​យុវវ័យ កំពុង​បញ្ចុះ​តម្លៃ​ដល់ ៥០% ឯណោះ​លើ​ផលិត​ផល​ជា​ច្រើន​នៅ "សាខា​សន្ធរ​ម៉ុក" បន្ទាប់​ពី​បើក​សម្ពោធ​សាខា​ថ្មី​ចុង​ក្រោយ​មួយ​នេះ កាល​ពី​ថ្ងៃ​ពុធ ៩ កុម្ភៈ។

សាខា​សន្ធរម៉ុក ជា​សាខា​ទី ៨ របស់ T-shop ខណៈ​ដែល​សាខា​សរុប​ទាំង​នៅ​ភ្នំពេញ និង​ខេត្ត​ផ្សេងៗ គឺ​មាន ១០ សាខា។

បើ​តាម​ការ​ឲ្យ​ដឹង​របស់​ហាង​មាន​លក់​គ្រឿង​ទូរសព្ទ​សម្បូរ​បែប​មួយ​នេះ ថា ក្រៅ​ពី​បញ្ចុះ​តម្លៃ​ហើយ អ្នក​ទិញ​អាច​មាន​ឱកាស​ឈ្នះ Speaker ទៀត​ផង ដូចជា Baseus E25, JBL Flip 4 original, Baseus Speaker E01។

ដោយ​ឡែក សម្រាប់​ឱកាស​ចូល​ឆ្នាំ​ចិន​វិញ T-shop ទាំង ១០ សាខា នឹង​បញ្ចុះ​តម្លៃ ៥០% លើ​ផលិត​ផល​ច្រើន​មុខ ហើយ​អ្នក​កុម្ម៉ង់​តាម Online ក៏​បាន​​បញ្ចុះ​តម្លៃ​ដែរ Free ដឹក​ជញ្ជូន​ដល់​កន្លែង​ទៀត​។ ប្រូម៉ូសិន​នេះ មាន​ចាប់​ពី​ថ្ងៃ ៥-១៨ កុម្ភៈ ២០១៨។

T-shop ជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​សម្ភារៈ​ទូរសព្ទ​សម្បូរ​បែប​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ហើយ​មាន​ប្រព័ន្ធ​គ្រប់​គ្រង និង​លក់​ច្បាស់​លាស់ ដែល​សម្រួល​យ៉ាង​ច្រើន​ដល់​អ្នក​ទិញ​សិទ្ធិ​អាជីវកម្ម​បន្ត។

សម្រាប់​ព័ត៌មាន​បន្ថែម ទាក់ទង ០៩៣ ៩១៣ ៩៩៩

ដោយ៖ សុផាត