ថា ល្អ​ហួស ស្រដៀង​តារា​ថៃ ឯ​ក្មួយ​ប្រុស​ ដេនី ក្វាន់ នេះ​ដូច​កូន​បារាំង​គ្មាន​ខុស

  • 2018-02-09 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​ក្ដី​ភ្ញាក់​ផ្អើល​ដោយ​សារ​ឃើញ​សម្រស់​របស់​ក្មួយ​ស្រី ដេនី ក្វាន់ នាង ល្អហួស មាន​​មុខ​មាត់​ស្រដៀង​តារា​សម្ដែង​ថៃ​ យ៉ាយ៉ា​ ស្ទើរ​ចាប់​ច្រឡំ។ ចំណែក​ឯ​ថ្មីៗ​នេះ អ្នក​គាំទ្រ​ក៏​ដូច​ជា​មិត្ត​រួម​អាជីព​បាន​​​លាន់​មាត់​ម្ដង​​ទៀត​ខណៈ​ប្អូន​ប្រុស​តារា​ស្រី​ខាង​លើ បណ្ដើរ​ក្មួយ​ប្រុស​ចូល​​កម្មវិធី​សម្ពោធ​ភាពយន្ត​ថ្មី​១។

ភាព​ភ្ញាក់​ផ្អើល​នេះ​កើត​ឡើង​ដោយសារ​​​​​ក្មួយ​ប្រុស​ម្នាក់​នេះ មាន​មុខ​មាត់​ដូច​សាសន៍​អឺរ៉ុប​ពិតៗ​ ខុស​ពី​ម្ដាយ និង​ប្អូន​ស្រី​ដែល​មាន​សម្រស់​ជា​នារី​អាស៊ី។ ក្នុង​នោះ​លោក​ គីម​សាន ដែល​ជា​ឪពុក​មារ​បាន​ប្រាប់​ Sabay ថា​កុមារា​រូប​នេះ មាន​ឈ្មោះ ណាហ្ស៊ីន អាយុ​១៥​ឆ្នាំ។ លោក​បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​សាច់​ញត្តិ​លោក​មាន​រូប​រាង​ដូច​សាសន៍​ដទៃ​ដូចនេះ ទំនង​ដោយ​សារ​ ឪពុក​លោក​ជា​កូន​កាត់​សាសន៍​ឥណ្ឌា​ ដូច្នេះ​ទើប​កូនៗ​មាន​ត្រេ​មុខ​កូន​កាត់​បែប​នេះ៕​​​​​​

គីមសាន ប្អូន​ប្រុស ដេនី ក្វាន់

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម