ឡើងទំនើបរបស់គេមែន! សិស្សសាលាមួយនេះ ឥឡូវអាចបង់ថ្លៃសាលាតាម Wing
- 2018-02-09 09:03:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡើងទំនើបរបស់គេមែន! សិស្សសាលាមួយនេះ ឥឡូវអាចបង់ថ្លៃសាលាតាម Wing
ចន្លោះមិនឃើញ
ឥឡូវសិស្សនិស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) លែងពិបាករឿងតម្រង់ជួរចាំបង់ថ្លៃសាលាទៀតហើយ ព្រោះពួកគេអាចបង់បានយ៉ាងងាយស្រួលនិងឆាប់រហ័សតាមរយៈ Wing។ នេះគឺលទ្ធផលនៃការសហការគ្នារវាងសាកលមួយនេះ និងធនាគារឯកទេស Wing ។
ក្នុងភាពជាដៃគូនេះ Wing នឹងផ្ដល់គណនី Wing ដល់សិស្សនិស្សិតដោយឥតគិតថ្លៃ ហើយសិស្សនិស្សិតទាំងអស់អាចជ្រើសរើសរបៀបបង់ប្រាក់ ដោយប្រើប្រាស់កម្មវិធីស្មាតហ្វូន (Wing Money app) ឬកូដ USSD(*989#) ឬនៅតាមភ្នាក់ងារ Wingជាង ៥,០០០ កន្លែងទូទាំងកម្ពុជា។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀង Wingក៏នឹងឧបត្ថម្ភប្រាក់ចំនួន ១០០ដុល្លារក្នុងមួយខែ ដល់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិដើម្បីភ្ជាប់ WiFi នៅបរិវេណសាលាសម្រាប់ការប្រើប្រាស់របស់សិស្សនិស្សិតដោយធានាថាគ្រប់គ្នាអាចភ្ជាប់ទំនាក់ទំនងបានដោយងាយស្រួល។
លោក Ruan Swanepoel នាយកប្រតិបត្តិផ្នែកពាណិជ្ជកម្មរបស់ Wingបានមានប្រសាសន៍ថា៖«យើងរីករាយណាស់ដែលបានចូលរួមជាមួយគ្រឹះស្ថានអប់រំកម្ពុជាដ៏ល្អដូចជាសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។ យើងមានគំនិតដូចគ្នាក្នុងការប្រឹងប្រែងដើម្បីផ្ដល់ជាចំណេះដឹង និងការអប់រំដល់ក្មេងជំនាន់ក្រោយ ឲ្យមើលពិភពលោកបានវែងឆ្ងាយ»។
«យើងជឿជាក់លើការធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួលសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយWingក៏ នឹងផ្ដល់ជូននិស្សិត នូវវិធីសាមញ្ញក្នុងការបង់ថ្លៃសិក្សា ដោយប្រើទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ ឬនៅតាមភ្នាក់ងារណាមួយរបស់យើង "។
លើសពីនេះសិស្សនិសិ្សត PPIU នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត ជាមួយគណនី Wing ដូចជា៖
ទទួលបានWingអនទ្បាញម៉ាស្ទ័រកាតដោយឥតគិតថ្លៃសម្រាប់ការទិញទំនិញអនឡាញ នៅតាមហាងធំៗ ដូចជា Amazon និង Alibaba ភ្ជាប់ទៅ PayPal និង iTunes។
ផ្ទេរប្រាក់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា
ការផ្ទេរប្រាក់តម្លៃទាបពីគណនីWingទៅគណនីWing
បញ្ចូលទឹកប្រាក់ទូរស័ព្ទដៃ
ទូទាត់វិក័យប័ត្រ បង់ថ្លៃទឹក និងភ្លើង
ដៃគូទូទាត់ជាង ៨០០០កន្លែងទូទាំងប្រទេស៕