សុនខ​អី​ក៏​ឆ្លាត​ម្ល៉េះ ចេះ​បើក​ត្រាក់ទ័រ​ភ្ជួរស្រែ​!

  • 2018-02-10 03:23:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នេះ​គឺជា​ពេល​ដ៏​អស្ចារ្យ ដែល​ឆ្កែ​ឆ្លាត​មួយ​ក្បាល​កំពុង​បង្ហាញ​ជំនាញ​ធ្វើ​កសិកម្ម​របស់​វា​…​ខណៈដែល​វា​កំពុងបើក​ត្រាក់ទ័រ​របស់​ម្ចាស់​វា​។​

​សុនខ​រោម​មាស ឈ្មោះ រ៉ាំ​បូ (Rambo) បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន​មក​ផ្ទះ​វា នៅ​តំបន់​ខោ​ន​ធី​ដោ​ន (County Down) ប្រទេស​អៀរ​ឡង់​ខាងជើង កន្លែង​ដែល​វា​តែង​បើក​ត្រាក់ទ័រ​ពណ៌​ក្រហម​ម៉ាក Massey Ferguson ។​

​ឆ្កែ​អាយុ ៦ ឆ្នាំ ដែលមាន​កូន ៤ ក្បាល​នេះ បាន​ជួយ​ម្ចាស់​វា​កាត់​ស្មៅ ភ្ជួរដីចម្ការ កាត់​ពោត និង កាត់​តម្រឹម​សួនច្បារ​។​

​ម្ចាស់​របស់​រាំ​បូ លោក អាល់​បឺត រ៉េត និយាយថា “​គ្មាន​នរណាម្នាក់​អាច​ជឿ​វា​ទេ នៅពេល​ពួកគេ​បានឃើញ​ផ្ទាល់​។ ពួកគេ​ត្រូវតែ​ទាញ​កាមេរ៉ា​ថតរូប​និង​ថត​វីដេអូ​រ៉ាំ​បូ​”៕

ចុចអាន៖

ប្រភព ៖ rasmeinews