ប៉ូលិសស្ទាក់ចាំចាប់ខ្លាជិត ១ម៉ោង ទីបំផុតទទួលលទ្ធផលស្ទើរក្អួតឈាម

  • 2018-02-07 02:33:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​ប្រដាប់​អាវុធ បាន​បើក​ប្រតិបត្តិការ​ភ្លាមៗ​មួយ បន្ទាប់​ពី​ទទួល​បាន​ការ​រាយការណ៍​ពី​កសិករ​ម្នាក់​ថា មាន​សត្វ​ខ្លា​មួយ​ក្បាល​នៅ​កសិដ្ឋាន​របស់​ខ្លួន។

បុរស​ជា​កសិករ​ម្នាក់​ឈ្មោះ Bruce Grubb អាយុ ២៤ ឆ្នាំ បាន​ទូរសព្ទ​ទៅ​លេខ ៩៩៩ បន្ទាប់​ពី​ប្រទះ​សត្វ​ខ្លា ដ៏​ធំ​មួយ​ក្បាល​កំពុង​ដេក​ក្នុង​ក្រោល​គោ​ កាល​ពី​ល្ងាច​ថ្ងៃ អាទិត្យ។ ភ្លាម​ៗ​នោះ ប៉ូលិស​បាន​បញ្ជូន​ក្រុម​ប្រតិកម្ម​រហ័ស​ប្រដាប់​ដោយ​អាវុធ និង​រថយន្ត​មួយ​ចំនួន​ទៅ​កសិដ្ឋាន​ក្នុង​ភូមិ Hatton ប្រទេស ស្កុតឡែន ហើយ​ព្រម​ទាំង​បាន ទូរសព្ទ​ទៅ​កាន់​សួន​សត្វ​ក្នុង​តំបន់​ ដើម្បី​បញ្ជាក់​ថា​តើ​មាន​សត្វ​ខ្លា​បាន​រួច​ចេញ​មក​ដែរ​ឬ​ទេ។

ផ្ទុយទៅវិញ ក្រោយ​ពី​រង់​ចាំ​អស់​រយៈ​ពេល ៤៥ នាទី ទើប​មន្ត្រី​ប៉ូលិស​ដឹង​​ឃើញ​ថា​ តាម​ពិត​ខ្លា​នោះ គឺ​ជា​តុក្កតា​ធំ​មួយ​ប៉ុណ្ណោះ ហើយ​ចាត់​ទុក​ហេតុ​ការណ៍​នេះ​ជា​ការ​ទូរសព្ទ​បោក​បញ្ឆោត​ប៉ូលិស​ដោយ​ចេតនា​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក Grubb ដែល​ជា​ម្ចាស់​កសិដ្ឋាន​ មាន​ការ​ខ្មាស​អៀន​យ៉ាង​ខ្លាំង និង​បាន​និយាយ​ថា "ខ្ញុំ​មាន​អារម្មណ៍​ថា​ ភ្លីភ្លើ​ខ្លាំង​ណាស់​សម្រាប់​ការ​ទូរសព្ទ​ទៅ​ប៉ូលិស ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​ជា​ការ​សង្គ្រោះ​បន្ទាន់។ យើង​កំពុង​សើច​អំពី​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង ប៉ុន្តែ​វា​ពិត​ជា​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ណាស់​នៅ​ពេល​នោះ"៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី