សត្វឆ្មាអនាថានាំបុរសវង្វេងផ្លូវ ចេញពីព្រៃកណ្តាលយប់ បង្កការភ្ញាក់ផ្អើលខ្លាំង (វីដេអូ)

  • 2018-02-09 08:37:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយ​ខ្សែ​បង្ហាញ​ឲ្យ​ឃើញ​សត្វ​ឆ្មា​អនាថា​មួយ​ក្បាល នាំ​ផ្លូវ​បុរស​វង្វេង​ផ្លូវ ២ នាក់ ចេញ​ពី​ព្រៃ​ភ្នំ​មក​ផ្លូវ​ធំ​វិញ កំពុង​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​ជប៉ុន មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

នៅ​យប់​កើតហេតុ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter ឈ្មោះ zc31s_Monster និង​មិត្តភ័ក្ដិ​បាន​សម្រេចចិត្ត​ជិះ​រថយន្ត​មួយ​គ្រឿង​ដើរ​លេង នៅ​តំបន់​ព្រៃ​ភ្នំ​ទាំង​យប់។ ប៉ុន្តែ​ក្រោយ​មក ពួកគេ​ក៏​បាន​វង្វេង​ផ្លូវ ដោយសារ​តែ​ងងឹត​ខ្លាំង​ពេក ហើយ​ប្រព័ន្ធ​ប្រាប់​ផ្លូវ​ក្នុង​រថយន្ត ក៏​មិន​អាច​ជួយ​ពួកគេ​បាន​ទៀត។

ជា​សំណាង​ល្អ ពួក​គេ​ទាំង ២ នាក់​បាន​ប្រទះ​ឃើញ​សត្វ​ឆ្មា​អនាថា​មួយ​ក្បាល​កំពុង​ដើរ​ត្រាច់ចរ​នៅ​ទី​នោះ ហើយ​ក៏​សម្រេចចិត្ត​បើក​រថយន្ត​តាម​ពី​ក្រោយ​វា​តែម្ដង។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ សត្វ​ឆ្មា​នេះ​ហាក់​បី​ដូច​ជា​បាន​នាំ​អ្នក​ទាំង ២ មក​កាន់​ផ្លូវ​ធំ​វិញ។

សូម​ទស្សនា​វីដេអូ​ទី១

ទោះ​បី​ជា​យ៉ាង​ណា អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ខាង​លើ មិន​យល់​ស្រប​ឡើយ​ថា ​សត្វ​ឆ្មា​នោះ​នាំ​ពួក​គេ​ត្រលប់​មក​ផ្លូវ​ធំ​វិញ។ ផ្ទុយទៅវិញ សូម​ពិចារណា​ថា វា​មាន​ឱកាស​ក្នុង​ការ​រត់​ចេញ ឬ​ចូល​ទៅ​លាក់ខ្លួន​ក្នុង​ព្រៃ​បាន។ ប៉ុន្តែ​វា​បែរ​ជា​ដើរ​បណ្ដើរ​ងាក​ក្រោយ​បណ្ដើរ​ទៅ​វិញ។

សូមទស្សនាវីដេអូទី២

យ៉ាងណាមិញ បន្ទាប់​ពី​ហេតុការណ៍​ក្នុង​វីដេអូ​នោះ zc31s_Monster អះអាង​ថា ពួកគេ​ពិត​ជា​អាច​វិល​ត្រលប់​ទៅ​ផ្លូវ​ធំ​វិញ​ដោយ​សុវត្ថិភាព​មែន៕

ចុចអាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី