ប៉ូលិសជប៉ុន ជិះកង់ដេញរថយន្ត Lamborghini ល្មើសច្បាប់ ទាល់តែបញ្ឈប់បាន (វីដេអូ)
- 2017-12-23 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសជប៉ុន ជិះកង់ដេញរថយន្ត Lamborghini ល្មើសច្បាប់ ទាល់តែបញ្ឈប់បាន (វីដេអូ)
ចន្លោះមិនឃើញ
វីដេអូមួយខ្សែបានបង្ហាញឲ្យឃើញ រថយន្តទំនើបមួយគ្រឿងម៉ាក Lamborghini Huracan បើកបរល្មើសច្បាប់ ដោយបានបត់ឆ្វេងនៅចំណុចប្រសព្វ ខណៈភ្លើងសញ្ញាចរាចរ តម្រូវឲ្យរង់ចាំសិនសម្រាប់អ្នកបត់ឆ្វេង និងអនុញ្ញាតឲ្យទៅត្រង់ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកបើកបររថយន្ត Lamborghini មិនបានចាប់អារម្មណ៍ពីសញ្ញានោះ ឬប្រហែលជាធ្វើមិនដឹង។ រថយន្តនេះបានបន្តឆ្លងកាត់គំនូសសម្រាប់អ្នកថ្មើរជើង និងបានបន្តដំណើរទៅមុខយ៉ាងលឿន។ ភ្លាមៗនោះ មន្ត្រីប៉ូលិសម្នាក់ដែលនៅក្បែរនោះ ហើយឃើញហេតុការណ៍ទាំងមូល ក៏បានចាប់ផ្តើមប្រតិបត្តិការដេញតាមតែម្តង។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺ ប៉ូលិសរូបនេះបានជិះកង់យ៉ាងលឿន ដើម្បីដេញតាមរថយន្តល្មើសនោះ និងបានសុំឲ្យអ្នកបើកបរអែបកៀន។ អ្នកបើកបរបានយល់ព្រមតាមសំណើ ហើយប៉ូលិសក៏ចាប់ផ្ដើមសរសេរសំបុត្រផាកពិន័យ។
ប្រតិបត្តិការដ៏ជោគជ័យនេះ បានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្ដែងការកោតសរសើរចំពោះទង្វើរបស់ប៉ូលិសរូបនេះ ថ្វីបើលោកប៉ូលិសជិះកង់ក៏ដោយ៕
សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន ៖
ក្រុងមានសុវត្ថិភាពបំផុតទាំង៣ លើលោក សុទ្ធតែស្ថិតក្នុងទ្វីបអាស៊ី
មូលហេតុពលរដ្ឋជប៉ុនវ័យចំណាស់ រាប់ពាន់នាក់ ស្លាប់និងស្អុយរលួយម្នាក់ឯង គ្មានអ្នកអើពើ