មូលហេតុពលរដ្ឋជប៉ុនវ័យចំណាស់ រាប់ពាន់នាក់ ស្លាប់និងស្អុយរលួយម្នាក់ឯង គ្មានអ្នកអើពើ
- 2017-12-04 06:55:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុពលរដ្ឋជប៉ុនវ័យចំណាស់ រាប់ពាន់នាក់ ស្លាប់និងស្អុយរលួយម្នាក់ឯង គ្មានអ្នកអើពើ
ចន្លោះមិនឃើញ
ពលរដ្ឋជប៉ុនជាច្រើននាក់បានស្លាប់ និងស្អុយរលួយតែម្នាក់ឯង អស់រយៈពេលជាច្រើនសប្ដាហ៍នៅក្នុងផ្ទះរបស់ពួកគេ ដែលនេះគឺជានិន្នាការដ៏គួរឲ្យសោកសៅ និងជាវាសនារបស់ពលរដ្ឋជប៉ុនវ័យចំណាស់រាប់ពាន់នាក់។
Kodokushi ឬ ស្លាប់តែម្នាក់ឯង កំពុងជាបញ្ហាមួយនៅប្រទេសជប៉ុន។ វាបានកើតឡើង ដោយសារតែ ប្រជាជន ២៧,៧ភាគរយ នៃចំនួនប្រជាជនជប៉ុនសរុបមានអាយុលើសពី ៦៥ឆ្នាំ ហើយមនុស្សវ័យក្មេងជាច្រើន ជ្រើសរើសយកការរស់នៅតែម្នាក់ឯង។
ជនរងគ្រោះចុងក្រោយបង្អស់ គឺបុរសអាយុខ្ទង់ ៥០ឆ្នាំម្នាក់ មានឈ្មោះថា Hidemitsu Ohshima ដែលបានស្លាប់តែម្នាក់ឯង អស់រយៈពេល ៣សប្តាហ៍មកហើយ។ លោក Ohshima បានលើកពកមកគ្របលើរាងកាយរបស់ខ្លួនមុនពេលស្លាប់ ដើម្បីបិទបាំងរាងកាយពីសត្វល្អិត ដែលអាច ឬមិនអាចចម្លងមេរោគដល់លោក។
គួរបញ្ជាក់ថា ប្រទេសជប៉ុនមានពលរដ្ឋរាប់ម៉ឺននាក់ ដែលមានអាយុលើសពី ១០០ឆ្នាំ។ ជាមួយគ្នានេះដែរ ការធ្លាក់ចុះនៃអត្រាបង្កកំណើត គឺជាបញ្ហាមួយផ្សេងទៀត។ ក្រុមអ្នកជំនាញបានប៉ាន់ស្មានថា មនុស្សចំនួន ៣០ ០០០នាក់បានស្លាប់តែម្នាក់ឯងក្នុងមួយឆ្នាំៗ។
Kodokushi ឬ ស្លាប់តែម្នាក់ឯង កាន់តែអាក្រក់ឡើង ដោយសារតែការរួមបញ្ចូលគ្នានៃវប្បធម៌ , បញ្ហាប្រជាសាស្ត្រ និង សង្គមនៅប្រទេសជប៉ុន៕
ចុចអាន៖