នារីជប៉ុនដែលត្រូវគេបំពានរាងកាយលើរថភ្លើង ៦ឆ្នាំ សរសេរសៀវភៅរៀបរាប់បទពិសោធន៍ឈឺចាប់
- 2018-01-24 04:43:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីជប៉ុនដែលត្រូវគេបំពានរាងកាយលើរថភ្លើង ៦ឆ្នាំ សរសេរសៀវភៅរៀបរាប់បទពិសោធន៍ឈឺចាប់
ចន្លោះមិនឃើញ
នារីជនជាតិជប៉ុនដែលត្រូវបានគេបំពានរាងកាយ (ស្ទាបអង្អែល) នៅលើរថភ្លើងអស់រយៈពេល ៦ឆ្នាំ បានសរសេរ និងបោះពុម្ពសៀវភៅ ដែលរៀបរាប់អំពីបទពិសោធន៍ដ៏ឈឺចាប់របស់នាង។
ការបំពាន ឬ ស្ទាបអង្អែលរាងកាយនៅលើសេវាកម្មដឹកជញ្ជូនសាធារណៈ ឬហៅថា Chikan គឺជារឿងរ៉ាវដែលតែងកើតឡើងនៅក្នុងប្រទេសជប៉ុន។ សិស្សសាលា គឺជាជនរងគ្រោះទូទៅ ពីមនុស្សប្រុសធ្វើការលើសកំណត់ ដែលធ្វើរឿងទាំងនេះដើម្បីបំបាត់ស្ត្រេស។
នៅក្នុងសៀវភៅដែលមានចំណងជើងថា «Tchikan» នាង Kumi Sasaki ដែលបច្ចុប្បន្នរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង បានប្រាប់ពីរឿងរ៉ាវនៃការរំលោភបំពានជារៀងរាល់ថ្ងៃ ដែលនាងទទួលរងពីអាយុ ១២ ដល់ ១៨ ឆ្នាំ ពោលគឺតាំងពីរៀនថ្នាក់មធ្យមសិក្សាដល់ថ្នាក់វិទ្យាល័យ។
ក្នុងនោះដែរ នាងបានរំលឹកពីឧប្បត្តិហេតុ Chikan ដំបូងរបស់នាង ថា «ម្រាមដៃដែលមិនធ្លាប់ស្គាល់របស់គេ បានលូកចូលមកក្នុងកអាវរបស់ខ្ញុំ។ បន្ទាប់មកគេបានស្ទាបខ្នង , ជើង , ចង្កេះ និងគូទរបស់ខ្ញុំ។ គេបានលើកសំពត់របស់ខ្ញុំឡើងយ៉ាងស្ងៀមស្ងាត់ ដោយគ្រាន់តែប្រើម្រាមដៃរុញ ហើយបានប៉ះភ្លៅខាងឆ្វេងរបស់ខ្ញុំទៀតផង»។
ទោះបីជាយ៉ាងណា នេះគ្រាន់តែជាការចាប់ផ្ដើមនៃបទពិសោធន៍ដ៏អាក្រក់របស់ នាង Sasaki តែប៉ុណ្ណោះ។ ក្នុងរយៈពេលជាង ៦ ឆ្នាំមកនេះ នាងត្រូវបានបំពាន និងស្ទាបអង្អែលដោយបុរសគ្រប់វ័យ ចាប់ពីវ័យជំទង់ ដល់ ៧០ឆ្នាំ។ មិនតែប៉ុណ្ណោះ Chikan បានដាក់សម្ពាធផ្នែកអារម្មណ៍ និងផ្លូវចិត្តលើ នាង Sasaki យ៉ាងខ្លាំង រហូតដល់ថ្នាក់គិតចង់សម្លាប់ខ្លួនទៀតផង៕
ចុចអាន៖