អេម​បាត់! ពី​ពេល​នេះ អ្នក​ប្រើ Smart អាច​ជិះ​តាក់ស៊ី Uber អត់​អស់​លុយ​

  • 2018-02-10 04:01:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ Smart ទាំង​អស់ នឹង​អាច​ជិះ​តាក់ស៊ី Uber ដោយ​ឥត​គិត​ថ្លៃ (បញ្ចុះ​តម្លៃ) និង​បាន​អត្ថប្រយោជន៍​ពិសេសៗ​ផ្សេង​ទៀត​ពី Uber បន្ទាប់​ពី Smart Axiata ដែល​ជា​ក្រុមហ៊ុន​សេវា​ទូរសព្ទ​ចល័ត​ឈាន​មុខ​គេ​នៅ​កម្ពុជា ប្រកាស​សហការ​ជា​ផ្លូវ​ការ​ជាមួយ​ក្រុមហ៊ុន​តាក់ស៊ី​លំដាប់​ពិភព​លោក Uber កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល Sabay ទទួល​បាន។

ឧទាហរណ៍​ថា ក្នុង​ករណី Uber ផ្ដល់​ប្រូម៉ូសិន​ដល់​អ្នក​ប្រើ Smart ១០ ០០០ រៀល។ បើ​អ្នក​ជិះ​អស់​ចម្ងាយ​គិត​ជា​ប្រាក់ ៩០០០ រៀល នោះ​អ្នក​មិន​ត្រូវ​បង់​លុយ​មួយ​កាក់​មួយ​សេន​ឡើយ។ តែ​បើ​អ្នក​ជិះ​អស់​ចម្ងាយ​គិត​ជា​ប្រាក់​អស់ ១៥ ០០០ រៀល នោះ​អ្នក​ត្រូវ​បង់​តែ​ ៥០០០ រៀលប៉ុណ្ណោះ។ (ចំណាំ៖ នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​ដើម្បី​ងាយ​យល់​ប៉ុណ្ណោះ មិន​មែន​តម្លៃ​ប្រូម៉ូសិន​ពិត​ប្រាកដ​ឡើយ)

កាន់​តែ​ចំណេញ នោះ​គឺ​អ្នក​ភ្ជាប់​គម្រោង StreamOn របស់ Smart នឹង​អាច​ប្រើ​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ ពេល​បើក​កម្មវិធី Uber ហៅ​តាក់ស៊ី​ជិះ។

លោក Thomas Hundt នាយកប្រតិបត្តិ Smart Axiata (ឆ្វេង) និង​ លោក Pascal Ly នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន Uber ប្រចាំ​កម្ពុជា (ស្ដាំ)

ក្រៅ​ពី​ផ្ដល់​អត្ថប្រយោជន៍​នាំ​ម៉ូយ​កាន់​តែ​ច្រើន​ឲ្យ Uber កិច្ច​សហការ​នេះ ក៏​ផ្ដល់​ប្រយោជន៍​ដល់​តៃកុង​ឡាន​តាក់ស៊ី Uber ផង​ដែរ បើ​ភ្ជាប់​គម្រោង PowerPlus 8 Uber។ តៃកុង​ឡាន Uber នឹង​អាច​ប្រើ​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ នៅ​លើ​កម្មវិធី​ទូរសព្ទ Uber Driver។

បញ្ជាក់​ថា តាក់ស៊ី​លំដាប់​ពិភព​លោក Uber បាន​ចាប​ផ្ដើម​ដំណើរ​ការ​នៅ​កម្ពុជា​តាំង​ពី​ខែ​កញ្ញា ២០១៧ មក​ម្ល៉េះ៕

ដោយ៖ សុផាត