Youtube ផ្តាច់​ចំណូល​មួយ​ខែ​ ១លាន​ដុល្លារ​ពី Logan Paul ដោយសារ​បំពានគោលការណ៍​

  • 2018-02-10 07:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ Youtube បាន​បិទ​ពាណិជ្ជកម្ម​ចូល ឆានែល Youtube លោក Logan Paul ជា​បណ្ដោះអាសន្ន ដោយសារ​វីដេអូ​លោក​បំពាន​លើ​គោលការណ៍​របស់ Youtube។ នេះ​មាន​ន័យ​ថា ចំណូល​ប្រចាំខែ​ជាង ១ លាន​ដុល្លារ​របស់​លោក ពុំ​អាច​ទទួល​បាន​ឡើយ​។ 

អ្នក​នាំ​ពាក្យ​របស់ Youtube និយាយ​ថា​៖  "ក្រោយ​ការ​ពិចារណា​យ៉ាង​ល្អិតល្អន់ យើង​បាន​សម្រេច​ចិត្ត​បិទ​មិន​ឲ្យ​ពាណិជ្ជកម្ម​ចូល​ឆានែល Youtube របស់​លោក Logan Paul ជា​បណ្ដោះអាសន្ន​។ យើង​រក​ឃើញ​ថា​គាត់​បាន​បង្ហាញ គំរូ​ឥរិយាបថ​មិន​ល្អ នាំ​ឲ្យ​អ្នក​មើល​មាន​គំនិត​អវិជ្ជមាន ដែល​ធ្វើ​ឲ្យ​ឆានែល​គាត់​មិន​សាក​សម​សម្រាប់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នោះ​ឡើយ"

បើ​តាម Youtube វីដេអូ​លោក Paul ដែល​បំពាន​គោលការណ៍​រួមមាន​៖

  • លោក​បាន​ថត​ជាប់​ការ​ធ្វើ​អត្តឃាត​របស់​ជន​រងគ្រោះ​ម្នាក់ ក្នុង​ព្រៃ Aokigahara ប្រទេស​ជប៉ុន​
  • លោក​បាន​លើក​ទឹកចិត្ត​អ្នក​មើល​ឲ្យ​សាក​ញាំ Tide Pod (អាច​មាន​ហានិភ័យ​ដល់​អាយុជីវិត​)
  • លោក​បាន​យក​ត្រី​ចេញ​ពី​ស្រះ​ជិត​ស្លាប់ មក​លេង​សើច​សប្បាយ​
  • លោក​បាន​ប្រើ​ឧបករណ៍​ឆក់ (Taser) បាញ់​ទៅ​លើ​កណ្តុរ​ដែល​បាន​ស្លាប់​

Youtube បាន​បន្ថែម​ទៀត​ថា ខ្លួន​នឹង​បន្ត​ពិនិត្យ​មើល​សកម្មភាព​របស់ Paul លើ​បណ្ដាញ​ខ្លួន ខណៈ​បច្ចុប្បន្ន​បាន​រក​ឃើញ​សកម្មភាព​មិន​គប្បី​មួយ​ចំនួន​។

លោក Logan Paul មាន​វ័យ ២២ឆ្នាំ កើត​នៅ​សហរដ្ឋអាមេរិក​ ជា​តារា​សម្ដែង និង​ជា​ម្ចាស់​ឆានែល Youtube ឈ្មោះ Logan Paul Vlogs មាន Subscriber គិត​ត្រឹម​ថ្ងៃនេះ​ចំនួន ១៦ ៦៧៥ ៤៦១។ ក្នុង​មួយ​ខែ លោក​អាច​រក​ចំណូល​ពី​ឆានែល​បាន​ជាង ១ លាន​ដុល្លារ​ក្នុង​មួយ​ខែ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ theverge   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម