ឆ្នាំ​ក្រោយ ១៨ ក្រុមហ៊ុន​មាន​សង្ឃឹម​ប្រើ 5G លើកលែង​តែ Apple មួយ

  • 2018-02-11 02:22:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង ១៨ នឹង​ចូល​សហការ​ជាមួយ​ក្រុមហ៊ុន Qualcomm ក្នុង​ការ​ផ្គត់ផ្គង់ modem ប្រព័ន្ធ 5G សម្រាប់​បំពាក់​លើ​ស្មាតហ្វូន​ខ្លួន។​ ប្រភេទ​ Snapdragon X50 ត្រៀម​ផ្គង់ផ្គង់​ដល់​ក្រុមហ៊ុន​ធំៗ​ដូច​ជា Asus, Fujitsu, HMD Global, HTC, LG, Oppo, Sharp, SONY, VIVO, Xiaomi និង ZTE ជា​ដើម។​

ខណៈ SAMSUNG ដែល​ជា​ក្រុមហ៊ុន​ជំនិត​ដ៏​សំខាន់​បំផុត​នៃ Qualcomm ហើយ​ទើប​តែ​ប្រកាស​ពី​ការ​ពង្រីក​ភាព​ជា​ដៃ​គូ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា 5G កាល​ពី​សប្តាហ៍​មុន។ ចំណែក​ឯ​ Apple ​បាន​អវត្តមាន​ក្នុង​បញ្ជី​រាយ​ឈ្មោះ​ក្រុមហ៊ុន​សហការ។ ក្នុង​គោលដៅ​បង្ហាញ​ទៅ​កាន់​ពិភពលោក Qualcomm អាច​នឹង​មាន​គម្រោង​ប្រកាស​ modem ប្រភេទ Snapdragon X50 (5G) ក្នុង​ពិព័រណ៍ MWC 2018 អំឡុង​ខែ​មិនា ដោយ​ល្បឿន Download ​រំពឹង​អាច​​ហក់​​ដល់​ខ្ទង់ Gigabit ក្នុង​​មួយ​វិនាទី។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី