មានអី​ពិសេស​ខ្លះ បាន​​អ្នក​ប្រើ Android ចង់​ឡើង​ទៅ Android Oreo?

  • 2018-02-14 03:30:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ប្រតិបត្តិការ​ Android ជំនាន់​ចុង​ក្រោយ​នេះ​មាន​បន្ថែម​មុខងារ​ថ្មីៗ​ជា​ច្រើន​ដូច​ជា Notification Dots ដែល​អាច​​បង្ហាញ​ Notification ឲ្យ​ឃើញ​លើ​ Icon របស់​កម្មវិធី។​

ពេល​ចុច​​ឲ្យ​យូរ​លើ​ Icon របស់​កម្មវិធី​វា​នឹង​បង្ហាញ​​ព័ត៌មាន​ដូច​ជា​ Notification ស្រដៀង​នឹង​មុខងារ​ 3D Touch លើ​ iOS ដែរ។

មុខងារ​មួយ​ទៀត​គឺ​ Picture-in-Picture ដែល​អាច​ឲ្យ​ទស្សនា​វីដេអូ​អំឡុង​ពេល​ប្រើ​ប្រាស់​កម្មវិធី​ដទៃ​បាន។ ចំណែក​មុខងារ​ Autofill អាច​ចង​ចាំ​នូវ​​ឈ្មោះ​គណនី​ និង លេខ​សម្ងាត់​ដើម្បី​អាច​ចូល​ទៅ​កាន់​គណនី​ណា​មួយ​បាន​រហ័ស។ មិន​តែ​ប៉ុណ្ណោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​នេះ​ក៏​មាន​បន្ថែម​​រូប​ Emoji ថ្មីៗ​ជា​ច្រើន​ដែរ។

១៧ កំណត់​នាទី​បិទ Playlist មុខងារ​នេះ​អ្នក​នឹង​ឃើញ​មាន​នៅ​លើ Android ជំនាន់ ៨ មុន​គេ ប្រសិន​បើ​អ្នក​ចូលចិត្ត​ស្ដាប់​ចម្រៀង។ អ្នក​អាច​ចូល​ទៅ​កំណត់​នាទី​បញ្ឈប់​ចម្រៀង​បាន​ដោយ​ខ្លួន​ឯង ដោយ​គ្រាន់​តែ​ចុច​លើ​ខាង​ស្ដាំ​ដូច​រូប។ បើ​មាន​គេ​ផ្ញើរសារ​មក អ្នក​រវល់​ខ្លាំង មិន​បាន​មើល​គ្រាន់ទៅ​​តែ​គ្រវាស​ទៅ​ស្ដាំ អ្នក​ក៏​អាច​ទុក​មើល​ថ្ងៃ​ក្រាយ​បាន​ដែរ។

១៦ កម្មវិធី Password manager(Auto fill)

មុខងារ Auto-fillជា​មុខងារ​សម្រាប់​ឲ្យ​អ្នក​ប្រើ​បំពេញ​ព័ត៌មាន​ដូចជា ឈ្មោះ ពាក្យសំងាត់ និង​អាសយដ្ឋាន។

ប្រភព៖ Cnet   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី