Facebook មានប៊ូតុង​ថ្មី​មួយ​ទៀត ទុក​ចុចលើ Comment ណា​ដែល​មិន​សមរម្យ

  • 2018-02-11 04:54:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​យក្ស Facebook បាន​ដាក់​សាកល្បង​ប៊ូតុង​ថ្មី​មួយ សម្រាប់​ចុច​នៅ​លើ​ការ​បញ្ចេញ​មតិ (Comment) ដែល​មាន​ឈ្មោះ​ថា "Downvote"។

ការ​សាកល្បង​នេះ ធ្វើ​ឡើង​លើ​គណនី​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ ដោយ​មិន​ទាន់​ចេញ​ជា​ផ្លូវការ​នៅ​​ទូទាំង​ពិភពលោក​ទេ។ អ្នក​នាំ​ពាក្យ Facebook ប្រាប់​ថា ការ​បង្កើត​ប៊ូតុង "Downvote" គឺ​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​ផ្ដល់​សញ្ញា​ឲ្យ Facebook ចំពោះ​ការ​បញ្ចេញ​មតិ​ណា​ដែល​មាន​លក្ខណៈ​មិន​សមរម្យ ឬ​ចាក​ប្រធាន​បទ ជា​ពិសេស​នៅ​លើ​ការ​បង្ហោះ​របស់ Facebook Page ជា​សាធារណៈ​ណា​មួយ។

ប៊ូតុង​ "Downvote" មាន​លក្ខណៈ​ដូច​រូប​ខាង​ក្រោម​នេះ៖

បន្ថែម​ពី​រឿង​ប៊ូតុង "Downvote" Faceboook ក៏​បាន​បញ្ជាក់​ដែរ​​ថា វា​មិនមែន​ជា​ប្រភេទ​ប៊ូតុង​ចុច "Dislike (មិន​ពេញ​ចិត្ត)" នោះ​ទេ។ Facebook នឹង​មិន​បង្កើត​ប៊ូតុង "Dislike" ឡើយ ដូច​ដែល​លោក Mark Zuckerberg ស្ថាបនិក Facebook ធ្លាប់​បញ្ជាក់​កាល​ពី​ឆ្នាំ​២០១៥​ថា៖ «ពួក​យើង​មិន​ចង់​បង្កើត​ប៊ូតុង Dislike ព្រោះ​យើង​មិន​ចង់​ឲ្យ Facebook ក្លាយ​ជា​វេទិកា​ដែល​រាល់​គ្នា​បោះ​ឆ្នោត​​យក​ឈ្នះ​ចាញ់​នោះ​​ទេ​នៅ​លើ​ការ​បង្ហោះ​របស់​នរណា​ម្នាក់។ នេះ​មិន​ដូច​អ្វី​ដែល​សហគមន៍ (Facebook) ចង់​ឲ្យ​មាន​នោះ​ទេ»៕

ប្រភព ៖ Kley Kley