អតីត​មេ Cisco ថា​ដល់​ពេល​ហើយ​ដែលមនុស្ស​ត្រូវ​បរិភោគ​ចង្រិត​ជំនួស​បន្លែ

  • 2018-02-12 02:57:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cisco លោក John Chambers លើក​ឡើង​ថា​ ក្នុង​រយៈ​ពេល ១០ ឆ្នាំ​ទៅ​មុខ មនុស្ស​រាល់​គ្នា​នឹង​ត្រូវ​បរិភោគ​ចង្រិត។​ ថ្លែង​ប្រាប់​សារព័ត៌មាន CNBC បុរស​សញ្ជាតិ​អាមេរិក​សង្កត់​ធ្ងន់​បែប​នេះ​ថា "ដោយ​សារ​បច្ចុប្បន្ន​គ្រប់​គ្នា​កំពុង​បំផ្លិចបំផ្លាញ​បរិស្ថាន ហើយ​ធនធាន​ផលិតផល​កសិកម្ម​និង​សាច់ កំពុង​មាន​ការ​ខ្វះខាត ទាំង​ដែល​​ចំនួន​មនុស្ស​ក្នុង​ពិភពលោក មាន​ការ​កើន​ឡើង"។​

រូបតំណាងលោក John Chambers

បុរស​វ័យ ៦៨ ឆ្នាំ​បន្តថា "ការ​រំលាយ​សារធាតុ​ប្រូតេអ៊ីន​ក្នុង​ខ្លួន​ប្រាណ​របស់​យើង ដែល​ទទួល​បាន​ពី​សត្វល្អិត​ឬ​សាច់ ងាយ​ស្រួល​ជាង​ពពួក​រុក្ខជាតិ ហើយ​មួយ​ភាគ​ធំ​នៃ​ប្រូតេអ៊ីន​ទាំង​អំបាលម៉ាន​នោះ​ចាប់​ពី​ពេល​ដល់ ១០ ឆ្នាំ​ទៅ​មុខ នឹង​ទទួល​បាន​ពី​សត្វល្អិត"។​

លោក Chembers សព្វថ្ងៃ​ជា​វិនិយោគិន​ក្នុង​ក្រុមហ៊ុន Aspire Food Group ដែល​ជា​ស្ថាប័ន​ប្រើប្រាស់​បច្ចេកវិទ្យា Sensor និង​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ការ​ចាប់​យក​ទិន្នន័យ​ពី​សត្វ​ល្អិត មាន​មូលដ្ឋាន​ក្នុង​រដ្ឋ Texas ហើយ​កំពុង​ផលិត​និង​លក់​ពពួក​សត្វ​ចង្រិត​ជា​ច្រើន​ប្រភេទ​ផង​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា