ផ្ញើ​ជូន Gamer គ្នា​យើង វិធី​ងាយៗ Download ហ្គេម PUBG លើ iPhone

  • 2018-02-11 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​បែប​បាញ់​ប្រហារ​តាម Online ឲ្យ​ឈ្មោះ PlayerUnkown's Battlegrounds (PUGB) ក្រៅ​ពី​ល្បីល្បាញ​ក្នុង​ស្រុក​ចិន អ្នក​និយម​លេង​ហ្គេម​នៅ​កម្ពុជា​ក៏​កំពុង​ចាប់​អារម្មណ៍​ខ្លាំង។ ដំបូង​ឡើយ​លេង​បាន​ត្រឹម​លើ​ម៉ាស៊ីន​កុំព្យូទ័រ តែ​ពេល​នេះ​អ្នក​ប្រើប្រាស់ iPhone ក៏​មាន​ឱកាស​ទាញ​យក​បាន​ដូច​គ្នា ប៉ុន្តែ​ត្រូវ​ដឹង​តិចនិក​បន្តិច​បន្តួច។​

+វិធី​ប្ដូរ Apple ID Store ពី US/KH ទៅ​ជា China:

  • ចូល​ទៅ Settings > រើស​យក iTunes & App Store
  • ចុច​លើ ID > យក View Apple ID
  • ចុច​លើ Country/Region > យក​ពាក្យ Change Country or Region
  • អូស​មក​ក្រោម​រើស​យក China > ឃើញ​ផ្ទាំង​មួយ​ចុច​ពាក្យ Agree
  • ក្រឡេក​មក​បំពេញ​ត្រង់​ប្រអប់ Billing Address ដោយ​មាន​ឧទាហរណ៍​ដូច​ក្នុង​រូបភាព
  • ចុច Next ជា​ការ​ស្រេច។​

+វិធី Download ហ្គេម PUGB លើ App Store:

ភ្លាម​នោះ​ក្នុង​កម្មវិធី App Store អ្នក​នឹង​ឃើញ​សភាព​ប្រែប្រួល​ទៅ​ជា​អក្សរ​ចិន​សឹង​ទាំង​ស្រុង ហើយ Search ពាក្យ Tencent Mobile Games > អូស​មក​ក្រោម​បន្តិច​អ្នក​នឹង​ឃើញ​ហ្គេម PUGB ជា​ភាសា​ចិន > ធ្វើ​ការ Download ជា​ការ​ស្រេច (ទំហំ​ច្បាស់លាស់​ប្រហែល ៨៤០ មេហ្គាបៃ)។

បើ​ប្រិយមិត្ត​នៅ​ស្ទាក់ស្ទើរ​ត្រង់​ការ​អនុវត្ត​ចំណុច​ណា ឬ​ជួប​បញ្ហា​អ្វី​ផ្សេង អាច​ធ្វើ​ការ Comment នៅ​ខាង​ក្រោម ហើយ​ក្រុម​ការងារ​នឹង​ផ្តល់​ចម្លើយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

អត្ថបទថ្មី