ធឿន ធារ៉ា បន្តបង្ហាញភាពខ្លាំងក្នុងទឹកដីថៃ ក្រោយឈ្នះម្ចាស់ផ្ទះមុននេះកម្មវិធី Max Muay Thai
- 2018-02-11 16:24:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធឿន ធារ៉ា បន្តបង្ហាញភាពខ្លាំងក្នុងទឹកដីថៃ ក្រោយឈ្នះម្ចាស់ផ្ទះមុននេះកម្មវិធី Max Muay Thai
ចន្លោះមិនឃើញ
ជើងខ្លាំងវ័យក្មេងរបស់កម្ពុជា ធឿន ធារ៉ា ធ្វើបានល្អមែនទែនមុននេះ ដោយយកឈ្នះម្ចាស់ផ្ទះថៃ Surarit Petchnongkee ដោយពិន្ទុក្នុងកម្មវិធីប្រដាល់ Max Muay Thai។
កីឡាករកម្ពុជាខាងលើនេះ ពិតជាបង្ហាញភាពក្លាហាន និងសមជាអ្នកប្រយុទ្ធមែន ចាប់ផ្ដើមការប្រកួតតាំងតែពីទឹកទី១ ធារ៉ា ព្យាយាមសម្រុកដើរចូលវ៉ៃរហូត។ ការព្យាយាមសម្រុករបស់អ្នកប្រដាល់មកពីខេត្តព្រៃវែងរូបនេះ ពិតជាបានសន្សំពិន្ទុយ៉ាងច្រើនពីកីឡាករម្ចាស់ផ្ទះ។ ដោយឡែកដល់ទឹកទី៣ ដែលជាទឹកចុងក្រោយ ម្ចាស់មេដាយមាសថ្នាក់ជាតិឆ្នាំ ២០១៧ ខាងលើហាក់ធ្លាក់កម្លាំងបន្តិច ដោយសារពីរទឹកមុនដើរចូលវៃរហូត ទោះជាមិនសូវវ៉ៃចេញច្រើននៅទឹកនេះមែន ប៉ុន្តែកីឡាករកម្ពុជារូបនេះនៅតែទទួលបានជ័យជម្នះ៕