Mourinho ថា​ Man Utd ចាញ់​ដោយ​សារ​ព្រះ​នៅ​ខាង​ Newcastle

  • 2018-02-12 00:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ចាញ់​លើក​ទី​៥​នៅ​រដូវ​កាល​នេះ​​ ក្រោយ​បរាជ័យ​ ១​ ទល់​នឹង​០​ ទល់​នឹង​ Newcastle នៅ​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២៧។

ជំនួប​នៅ​ St James' Park កាល​ពី​យប់​មិញ​ ក្រុម​ភ្ញៀវ​មាន​ឱកាស​ច្រើន​លើក​ច្រើន​សារ​នៅ​មុខ​ទី​ Newcastle តែ​គ្មាន​សំណាង​អាច​ទម្លុះ​សំណាញ់​ទី​បាន​ដោយ​សារ​ការ​ជួយ​សង្គ្រោះ​ពី​អ្នក​ចាំ​ទី​ Dubravka និង​បាល់​ខុស​ទី។

ក្រោយ​បុក​គេ​មិន​ធ្លុះ​បិសាច​ក្រហម​បាន​របូត​គ្រាប់​នៅ​នាទី​ ៦៥​ជា​ការ​ទាត់​បញ្ចូល​ទី​របស់​ Matt Ritchie។ បន្ទាប់​ពី​ចាញ់​ការ​ប្រកួត​ ​ Jose Mourinho បាន​និយាយ​ថា ទោះ​លេង​១០​ម៉ោង​ទៀត​ក៏​ United មិន​អាច​ស៊ុត​បញ្ចូល​ទី​បាន​ដែរ។

“ព្រះ​នៃ​បាល់ទាត់​គឺ​នៅ​ខាង​ Newcastle ដូច្នេះ​យើង​មិន​អាច​ឈ្នះ​បាន​ទេ​នៅ​ថ្ងៃ​នេះ។ ខ្ញុំ​គិត​ថា​ទោះ​លេង​១០​ម៉ោង​ទៀត​ក៏​យើង​គ្មាន​គ្រាប់​បាល់​ដែរ។ ម្ចាស់​ផ្ទះ​ឆក់​ឱកាស​ស៊ុត​ចូល​ទី​នៅ​ពេល​ក្រុម​យើង​ធ្វេស​ប្រហែស​ ដូច្នេះ​ពួកគេ​ពិត​ជា​រីករាយ​ពី​ការ​ខំ​ប្រឹងប្រែង​ក្នុង​ការ​ប្រកួត​នេះ"។ អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​និយាយ​ដូច្នេះ៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន