ជិត​ដល់ថ្ងៃ ១៤កុម្ភៈ Camila និងMatthew ប្រកាស​ពី​ចំណងស្នេហា​ជា​ផ្លូវការហ្មង

  • 2018-02-12 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង Camila Cabello និងMatthew Hussey បាន​ប្រកាស​ពី​ទំនាក់​ទំនង​ស្នេហា​របស់​ពួក​គេ​ជា​ផ្លូវ​ការ​ហើយ។

ក្នុង​រយៈពេល​២​ថ្ងៃ​ក្រោយ វិប​សាយ E! News បាន​ចែក​ចាយ​រូបភាព​ដែល​ថត​បាន​​​គូ​ស្នេហ៍​មួយ​គូ​នេះ​ចំណាយ​ពេល​ផ្អែមល្ហែម​ជាមួយ​គ្នា​លើ​ឆ្នេរ​សមុទ្រ​នៅ​ប្រទេស​ Mexico ពួក​គេ​បាន​ដឹង​ថា តារា​ចម្រៀង​រូប​នេះ កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្រូ​បង្វឹក​វ័យ​៣០​ Matthew Hussey។

តាម​ប្រភព​ជិត​ស្និទ្ធ​មួយ​បាន​ប្រាប់ E! News ថា៖ " Camilaបាន​ចាប់ផ្ដើម​មាន​​ចំណង​ស្នេហា​ជាមួយ Matthew កាល​ពី​ពេល​ថ្មី​ៗ​នេះ​មែន​។ វា​មិន​មែន​ជា​អ្វី​ដែល​នាង​រំពឹង​ទុក​នោះ​ទេ ប៉ុន្តែ​នាង​បាន​ស្គាល់​គាត់​ហើយ​ចូលចិត្ត​ការងារ​របស់​គាត់។ នាង​បាន​តាម​គាត់​អស់​រយៈកាល​កន្លង​មក​ក្នុង​នាម​ជា​អ្នក​គាំ​ទ្រ​មួយ​រូប ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យ​នាង​ភ្ញាក់ផ្អើល​នៅ​ពេល​ទំនាក់ទំនង​របស់​ពួក​គេ​ឈាន​ដល់​កម្រិត​មួយ​នេះ"៕

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី