FIFA ​ប្រជុំ​ថ្ងៃ​មុន ​ចាត់ចែង​យ៉ាង​ណា​ រឿង​​កាល​វិភាគ​ប្រកួត​រញ៉េរញ៉ៃ ជម្រើស​ជាតិ​​ជាន់​លីគ​

  • 2018-02-13 01:29:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កិច្ច​ប្រជុំកំពូល​ FIFA Executive Football Summit 2018 ​ដែល​មាន​២០​ប្រទេស​ចូល​រួម​កាល​ពី​សប្ដាហ៍​មុន ​ក៏​មាន​លើក​យក​បញ្ហា​កាល​វិភាគ​ប្រកួត​ជម្រើស​ជាតិ ​ការ​ដោះដូរ​កីឡាករ ​និង​បញ្ហា​កីឡាករ​ផ្ទាល់​ផង​ដែរ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ​ដែល​កម្ពុជា​ផ្ទាល់​ក៏​កំពុង​ជួប​ប្រទះ​ដែរ​នោះ ​គឺ​ប្រធាន FIFA ​លោក ​Gianni Infantino ​និយាយ​ក្រោយ​ចប់​ការ​ប្រជុំ​ថា ​នៅ​មិន​ទាន់​រក​ឃើញ​ដំដោះ​ស្រាយ​ល្អ​នៅ​ឡើយ​ទេ។ ​ប្រធាន​សហព័ន្ធ​​បាល់ទាត់​អន្តរជាតិ​រូប​នេះ​បន្ដ​ថា​រឿង​នេះ ​ត្រូវ​ការ​ពេល​វេលា​បន្ដ​ទៀត ​ខណៈ​ដែល​សហព័ន្ធ​គ្រប់​ប្រទេស​ទាំង​អស់​ត្រូវ​ធ្វើ​តាម​កម្មវិធី​ចាស់​សិន ​ដែល​បាន​រៀប​ចំ​ទុក ​ហើយ​ធ្វើ​យ៉ាង​ណា​មិន​ត្រូវ​ឱ្យ​ជាន់​គ្នា​ជាមួយ​ជម្រើស​ជាតិ ​និង​ការ​ប្រកួត​លីគ​ឡើយ។

បុរស​វ័យ​៤៧​ឆ្នាំ​ខាង​លើ​បន្ដ​ថា ​កាល​វិភាគ​ចាស់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​ប្រធាន​ចាស់​មក​ម្ល៉េះ ខណៈ​ដែល​ពេល​លោក​ឡើង​កាន់​តំណែង​នៅ​មិន​ទាន់​មាន​ការ​កែប្រែ​ឡើយ ព្រោះ​សុពលភាព​មិន​ទាន់​អស់។ ដូច្នេះ​ហើយ ​គ្រប់​សហព័ន្ធ​ត្រូវ​តែ​រៀប​ចំ​កម្មវិធី​ឱ្យ​បាន​រលូន ​កុំ​ឱ្យ​ខាង​ក្លឹប ​ឬ​លីគ​មាន​ការ​ប្រែប្រួល​ច្រើន។

កម្មវិធី ​FIFA Executive Football Summit ឆ្នាំ​២០១៨​នេះ ​ត្រូវ​ធ្វើ​ឡើង​១២​ដង​ ​ដោយ​ត្រូវ​ឆ្លាស់​ប្រទេស​គ្នា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ។ ខណៈ​ដែល​ការ​ប្រជុំ​នេះ នឹង​លើក​យក​ចំណុច​ផ្សេង​ៗ​ជា​ច្រើន​ដើម្បីអភិវឌ្ឍ​បាល់ទាត់​ឱ្យ​កាន់​តែ​ល្អ​ថែម​ទៀត៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី