Barca ជា​ក្រុម​លេខ​​៤​មាន​កីឡាករ​សរុប​ថ្លៃ​បំផុត​លើ​លោក​​ PSG លេខ​២ ចុះ​​លេខ​១?

  • 2018-02-13 00:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona គឺ​ជា​ក្រុម​លេខ​៤​ដែល​មាន​កីឡាករ​សរុប​ថ្លៃ​បំផុត​លើ​លោក​នា​ពេល​បច្ចុប្បន្ន​ ខណៈ​ Manchester United ឈរ​លេខ​៣។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ CIES Football Observatory។

ក្រុម​អ្នក​មាន​បារាំង​ Paris Saint Germain ដែល​ទិញ​ Neymar និង​ Mbappe តម្លៃ​ខ្ទង់​រយ​លាន​នោះ​បាន​ត្រឹម​លេខ​២​ប៉ុណ្ណោះ​ ដោយ​សារ​លេខ​១​បាន​ទៅ​លើ​ Manchester City ដែល​កីឡាករ​ក្នុង​ក្រុម​របស់​ពួកគេ​មាន​តម្លៃ​ខ្លួន​សរុប​ចូល​គ្នា​ថ្លៃ​ ៨៧៨​​លាន​អឺរ៉ូ​​។

ក្លឹប​អង់គ្លេស​៦​សុទ្ធ​តែ​ស្ថិត​ក្នុង​បញ្ជី​ក្រុម​ដែល​​មាន​កីឡាករ​មាន​តម្លៃ​ថ្លៃ​ទាំង​២០​ មាន​ដូច​ជា​ Liverpool (៤៦១​លាន​អឺរ៉ូ) Arsenal (៤០៣​លាន​អឺរ៉ូ​) Everton (៣៦៥លាន​អឺរ៉ូ) Tottenham (៣៥៨​លាន​អឺរ៉ូ​) Southampton (២០៩​លានអឺរ៉ូ​) Crystal Palace (២២៥​លាន​អឺរ៉ូ)។ សូម​មើល​តារាង​នៅ​ខាង​ក្រោម៖

ប្រភព៖ Football Italia   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី