ហួសចិត្ត! ឆ្កែវង្វេងផ្លូវ ច្រឡំចូលផ្ទះអ្នកជិតខាងហើយ ព្រុសមិនឲ្យម្ចាស់ផ្ទះចូលទៀត

  • 2018-02-13 02:09:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​ឆ្កែ​អាយុ ៤​ខែ​មួយ​ក្បាល ដែល​វង្វេង​ផ្លូវ​ហើយ​ច្រឡំ​ចូល​ផ្ទះ​អ្នក​ជិត​ខាង​ក្នុង​ខេត្ត Ayutthaya កំពុង​មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​ក្នុង​ប្រទេស​ថៃ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

លោក Nattaphol Lartrattayakul ជា​ម្ចាស់​ឆ្កែ​ បាន​ចែក​រំលែក​រឿង​ដ៏​គួរ​ឲ្យ​អស់​សំណើច​នេះ​កាល​ពី​សប្ដាហ៍​មុន។ បុរស​រូប​នេះ​ឲ្យ​ដឹង​ថា ឆ្កែ​របស់​លោក បាន​វង្វេង​ផ្លូវ​ហើយ​ច្រឡំ​ចូល​ផ្ទះ​អ្នក​ជិត​ខាង។ លើស​ពី​នេះ​ទៀត វា​ថែម​ទាំង​បាន​ព្រុស​ដេញ​ម្ចាស់​គេ​មិន​ឲ្យ​ចូល​ផ្ទះ​ទៀត​ផង។

លោក Nattaphol បន្ថែម​ថា "សំណាង​ល្អ មិត្ត​ស្រីរបស់​ខ្ញុំ​ធ្វើ​ការ​នៅ​ជិត​ទី​នោះ ដូច្នេះ​ហើយ​នាង​ក៏​បាន​ទៅ​មើល​វា។ វា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ខ្លាំង​ណាស់។ មិន​ថា​អ្នក​ណា​ក៏​ដោយ ឲ្យ​តែ​ហ៊ាន​ចូល​ជិត​វា វា​នឹង​ព្រុស​ដេញ​គេ​ប្រៀប​ដូច​វា​ជា​ម្ចាស់​ផ្ទះ​អញ្ចឹង។ ប៉ុន្តែ ពេល​មិត្ត​ស្រី​ខ្ញុំ​ទៅ​ដល់ វា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។"

ជា​ចុង​ក្រោយ បុរស​ជា​ម្ចាស់​ឆ្កែ​បញ្ជាក់​ថា​ ជា​ធម្មតា​លោក​មិន​ឲ្យ​ឆ្កែ​នេះ ចេញ​ទៅ​ក្រៅ​ផ្ទះ​ផ្ដេស​ផ្ដាស​ទេ។ ប៉ុន្តែ ដោយ​សារ​ឆ្កែ​នេះ​មាន​មាឌ​ធំ ទើប​វា​អាច​ផ្លោះ​របង​ចេញ​ទៅ​ក្រៅ​បាន ដូច្នេះ​ឥឡូវ​នេះ លោក Natthaphol បាន​ជួសជុល​របង​រួច​ហើយ៕

ចុចអាន ៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ រ័ត្ន