នារីជប៉ុនធ្លាប់ត្រូវជីតាបង្អត់អាហារ ១០ឆ្នាំ ទម្លាយរូបខ្លួនឯង ឃើញហើយស្លុតចិត្ត
- 2018-02-10 08:30:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីជប៉ុនធ្លាប់ត្រូវជីតាបង្អត់អាហារ ១០ឆ្នាំ ទម្លាយរូបខ្លួនឯង ឃើញហើយស្លុតចិត្ត
ចន្លោះមិនឃើញ
នារីរស់នៅក្នុងប្រទេសជប៉ុនម្នាក់ ដែលទទួលរងនូវការរំលោភបំពានក្នុងគ្រួសារ ក្រោមកណ្ដាប់ដៃរបស់ជីតារបស់ខ្លួន បានសម្រេចចិត្តយ៉ាងក្លាហាន ទម្លាយរូបថតនាងជាច្រើនសន្លឹក ឃើញហើយគួរឲ្យស្លុតចិត្ត។
នារីជនជាតិជប៉ុនដែលអះអាងថាខ្លួនឈ្មោះ ស្ពៃក្ដោបព្រៃ (Wild Cabbage) នៅលើបណ្ដាញសង្គម Twitter បានឲ្យដឹងថា នាងបានរស់នៅជាមួយជីតា កាលពី ១០ ឆ្នាំមុន ហើយជីតារបស់នាងតែងបង្អត់អាហារនាងជាច្រើនលើកច្រើនសារ។
នារីដែលមកពីទីក្រុង Kyoto រូបនេះបានអះអាងថា នាងត្រូវជីតាដ៏ឃោរឃៅ ហាមឃាត់មិនឲ្យញ៉ាំអាហារឡើយ។ រាល់ពេលដែលនាងលួចញ៉ាំអាហារ ហើយត្រូវចាប់បាន នឹងត្រូវជីតាទាត់ធាក់ចំពោះជាមិនខាន។ នៅពេលនោះ នាង ស្ពៃក្ដោបព្រៃ នឹងខ្ជាក់ ឬ ក្អួតអាហារចេញមកវិញទាំងអស់ ដែលជាហេតុធ្វើឲ្យនាងស្រក់គីឡូ រហូតសល់ត្រឹមតែ ១៦ គីឡូក្រាម។
បើតាមរូបថត Selfie នៅមុខកញ្ចក់ក្នុងផ្ទះ កាលពី ១០ ឆ្នាំមុន បានបង្ហាញឲ្យឃើញ នាងមានរូបរាងស្គមសល់តែស្បែកដណ្ដប់ឆ្អឹង គួរឲ្យអាសូរតែម្ដង។
យ៉ាងណាមិញ នៅលើបណ្ដាញសង្គម Twitter នាងបានជំរុញឲ្យអ្នកដែលរងការរំលោភបំពានស្រដៀងគ្នានេះ មិនត្រូវរង់ចាំយូរឡើយ ដោយនិយាយថា «សុំជំនួយមុនយឺតពេល»។
គួរបញ្ជាក់ឲ្យដឹងផងដែរថា នៅពេលនាង ស្ពៃក្ដោបព្រៃ ត្រូវគេជួយសង្គ្រោះ ក្រុមអ្នកជំនាញបានប្រាប់នាងថា បើយឺតតែ ១០ នាទីទៀតនោះនាងនឹងស្លាប់ជាមិនខាន។ ឥឡូវនេះ ស្ថិតនៅក្នុងវ័យ ២០ ឆ្នាំ នាងបានជាសះស្បើយ និងទទួលបានរូបរាងធម្មតាវិញ៕
ចុចអាន៖