ត្រៀមចូលឆ្នាំចិន ចាយលុយជាង ២០០ដុល្លារប្ដូរពណ៌សក់ តែលទ្ធផលសឹងតែបោកក្បាល
- 2018-02-11 04:42:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមចូលឆ្នាំចិន ចាយលុយជាង ២០០ដុល្លារប្ដូរពណ៌សក់ តែលទ្ធផលសឹងតែបោកក្បាល
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់បានចំណាយប្រាក់ចំនួន ៩៥០ រីងហ្គីត (ជាង ២៤០ ដុល្លារ) ដើម្បីប្ដូរពណ៌សក់សម្រាប់ពិធីបុណ្យចូលឆ្នាំចិនខាងមុខ។
ប៉ុន្តែរឿងនឹកស្មានមិនដល់មួយដែលបានកើតឡើង គឺស្ត្រីរូបនេះ ត្រូវបានរលាកស្បែកក្បាលធ្ងន់ធ្ងរ និងមានឈាមហូរចេញពីក្បាលទៀតផង។ យោងតាមការបង្ហោះនៅក្នុងបណ្ដាញសង្គម Facebook របស់ប្អូនស្រី ឲ្យដឹងថា ពួកគេបានបញ្ជាក់ជាមួយស្ត្រីម្ចាស់ហាងដែរ មុនពេលធ្វើការប្ដូរពណ៌សក់ក្នុងតម្លៃដ៏ថ្លៃនេះ។ ប៉ុន្តែម្ចាស់ហាងមិនបានឆ្លើយតបនោះទេ ដោយសាររវល់ពេក ដូច្នេះ នាងក៏សម្រេចចិត្តឲ្យគេប្ដូរពណ៌សក់តែម្ដង។
រឿងដ៏អាក្រក់ បានកើតឡើងនៅពេលដែលសារធាតុគីមីក្នុងថ្នាំលាបសក់ ជ្រាបចូលទៅក្នុងស្បែកក្បាល ហើយម្ចាស់ហាងយកដៃញីស្បែកក្បាលរបស់នាងទៀតផង។ ក្រោយពីការប្ដូរពណ៌សក់រួច នាងមានការឈឺចាប់ស្បែកក្បាលយ៉ាងខ្លាំង។
ទោះជាយ៉ាងណាក៏ដោយ ការចែករំលែករបស់នាងក្នុងបណ្ដាញសង្គម Facebook មានការផ្ទុះឡើងយ៉ាងខ្លាំង ដោយសារតែមនុស្សជាច្រើនមានគម្រោងនឹងប្ដូរពណ៌សក់ ខណៈដែលថ្ងៃចូលឆ្នាំចិន កាន់តែជិតមកដល់៕
ចុចអាន ៖
សាក្សីម្នាក់គូររូបមុខជនល្មើសគួរឲ្យអស់សំណើច តែលទ្ធផលធ្វើឲ្យប៉ូលិសភ្ញាក់ផ្អើល
នារីជប៉ុនធ្លាប់ត្រូវជីតាបង្អត់អាហារ ១០ឆ្នាំ ទម្លាយរូបខ្លួនឯង ឃើញហើយស្លុតចិត្ត
ហេតុតែចង់ផ្តាច់បារី សុខចិត្តពាក់ទ្រុងជាប់ក្បាល រួចចាក់សោឲ្យប្រពន្ធកាន់ទៀត