ហេតុតែចង់ផ្តាច់បារី សុខចិត្តពាក់ទ្រុងជាប់ក្បាល រួចចាក់សោឲ្យប្រពន្ធកាន់ទៀត

  • 2018-02-10 07:36:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​គ្រប់​រូប​បាន​យល់​ដឹង​អំពី​គ្រោះថ្នាក់​នៃ​ការ​ជក់បារី។ ថ្វី​បើ​មាន​ការ​ព្រមាន​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​ទូរទស្សន៍ និង​សូម្បី​តែ​លើ​ប្រអប់​ផ្ទាល់​យ៉ាង​ណា​ក្តី ក៏​មនុស្ស​មួយ​ចំនួន​នៅ​តែ​បន្ត​ជក់បារី ដោយសារតែ​មូលហេតុ​ផ្សេងៗ។

ផ្ទុយទៅវិញ ដើម្បី​ផ្ដាច់​បារី​បុរស​ជនជាតិ​តួកគី​ម្នាក់ បាន​សម្រេចចិត្ត​ពាក់​ទ្រុង​ជាប់​ក្បាល រួច​ចាក់​សោ​ឲ្យ​ប្រពន្ធ​កាន់​ទៀត​ផង។

ជា​ការ​ពិត​ណាស់ ទ្រុង​នេះ​អាច​មិន​ឲ្យ​បុរស​វ័យ ៤២ ឆ្នាំ​ខាង​លើ​ជក់​បារី​បាន ប៉ុន្តែ​ប្រពន្ធ​របស់​លោក​នឹង​ដោះ​វា​ចេញ នៅ​ពេល​ទទួលទាន​អាហារ ហើយ​ក៏​ពាក់​ឲ្យ​លោក​វិញ​ក្រោយ​ពេល​ទទួលទាន​រួច។

លោក Ibrahim Yucel ចង់​រក្សា​ពាក្យសន្យា​របស់​ខ្លួន​យ៉ាង​ខ្លាំង រហូត​នឹក​ឃើញ​បង្កើត​ទ្រុង​មុខ​នេះ​ឡើង។ លោក​គឺ​ជា​អ្នក​ញៀន​នឹង​បារី ដោយ​ក្នុង​មួយ​ថ្ងៃ​អាច​ជក់​អស់ ២ ​កញ្ចប់ អស់​រយៈពេល​ជាង ២០ ឆ្នាំ​មក​ហើយ។

ទោះ​ជា​យ៉ាង​ណា លោក Yucel បាន​សម្រេចចិត្ត​ផ្ដាច់​បារី​វិញ ក្រោយ​ពេល​ឪពុក​របស់​លោក​បាន​ស្លាប់​ដោយសារតែ​មហារីក​សួត។ គួរ​ឲ្យ​ដឹង​ថា លោក​ធ្លាប់​បាន​ព្យាយាម​ផ្ដាច់​បារី​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ។

ភរិយា​របស់​លោក Yucel បាន​និយាយ​ថា ដំបូង​ឡើយ​អ្នក​ស្រី​ខ្មាសអៀន​ណាស់​ចំពោះ​ការ​ធ្វើ​បែប​នេះ ប៉ុន្តែ​គាំទ្រ​ប្ដី​វិញ​ដោយសារតែ លោក Yucel ចាត់​ទុក​ការ​ផ្ដាច់​បារី​លើក​នេះ​សំខាន់​ខ្លាំង​បំផុត។

យ៉ាងណាមិញ បើ​ទោះ​បី​ជា​លោក Yucel ពាក់​ទ្រុង​នេះ ក៏​លោក​នៅ​តែ​អាច​មើល​ឃើញ , ទទួលទាន​នំ និង បឺត​ទឹក​បាន គ្រាន់តែ​មិន​អាច​ប្រើ​ដៃ​ដើម្បី​កាន់​បារី​ជក់​ប៉ុណ្ណោះ៕

ចុច​អាន៖

ប្រភព៖ Viral4Real   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី