ចូលបន្ទប់ទឹក រវល់អង្គុយចុចទូរសព្ទយូរពេក ដាច់ពោះវៀនធ្លាក់ចេញមកគួរឲ្យរន្ធត់
- 2018-02-10 06:52:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលបន្ទប់ទឹក រវល់អង្គុយចុចទូរសព្ទយូរពេក ដាច់ពោះវៀនធ្លាក់ចេញមកគួរឲ្យរន្ធត់
ចន្លោះមិនឃើញ
បុរសសុំមិនបញ្ចេញឈ្មោះម្នាក់រស់នៅក្នុងប្រទេសចិន ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗទាំងពាក់កណ្តាលយប់ បន្ទាប់ពីសាច់មួយដុំទំហំប៉ុនកូនបាល់ ធ្លាក់ចេញពីរន្ធគូទរបស់គេ។
ក្រុមគ្រូពេទ្យបាននិយាយថា ដុំសាច់ដែលនៅជាប់នឹងគូទរបស់បុរសខាងលើ គឺជាពោះវៀនត្រង់ (ផ្នែកចុងនៃពោះវៀនធំ) ដែលបានដាច់ចេញពីរាងកាយ។
ក្រុមគ្រូពេទ្យដដែលបានឲ្យដឹងទៀតថា ស្ថានភាពបែបនេះហៅថា ធ្លាក់ពោះវៀនត្រង់ (Rectal Prolapse) ដែលអាចបណ្ដាលមកពី បុរសខាងលើអង្គុយលើបង្គន់អស់រយៈពេលច្រើនជាង ៣០ នាទី។ បើយោងតាមបុរសរងគ្រោះផ្ទាល់និយាយថា ខ្លួនបានអង្គុយលេងហ្គេម ខណៈពេលកំពុងបត់ជើងធំ។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើង នៅក្នុងទីក្រុង Zhongshan ខេត្ត Guangdong កាលពីថ្ងៃទី០៤ ខែកុម្ភៈ កន្លងទៅនេះ៕
ចុចអាន៖